ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅយប់ថ្ងៃអង្គារទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។
ក្រសួងទេសចរណ៍ បានបន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៧២,០៥៦នាក់
* ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់
* ខេត្តសៀមរាប ៣៩,៨០០នាក់
* រាជធានីភ្នំពេញ ៣៤,២៦៩នាក់
* ខេត្តកំពត ២៥,១៣២នាក់
* ខេត្តបាត់ដំបង ២១,១៩២នាក់
* ខេត្តកំពង់ចាម ១៧,៨៨៤នាក់
* ខេត្តស្វាយរៀង ១៧,៨៦៩នាក់។
គួរការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ២៩ម៉ឺននាក់៕ដោយ៖សហការី