ខេត្តស្វាយរៀង: សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធ
ករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើនារីម្នាក់នៅស្រុកស្វាយទាប។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ រុន សុភី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងឈ្មោះ លឹម សឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅច្ចុប្បន្នភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងព្រមទាំងដកហូត
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ០១គ្រឿង
ទូរស័ព្ទ ចំនួន ០២គ្រឿង
កាបូប ០១និងសំលៀកបំពាក់ចំនួន ០៣សម្រាប់ ។
ចំណែកនារីរងគ្រោះ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារ
បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាប សហការជាមួយកម្លាំងមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើសអ.ហខេត្ត ក្រោមបញ្ជាផ្ទាល់លោក នុត នន្ទ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើប្រតិបត្តិការបង្ក្រាបករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងមកសាកសួរ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនយកមក នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖ សុថាន