ភ្នំពេញ៖ សមត្ថកិច្ចជំនាញបានរៀបចំពិធីដុតកំទេចម្ហូបអាហារខូចគុណភាពទម្ងន់ជាង៨តោន។ ពិធីនេះ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធផ្សេង ទៀតរួមគ្នាដុតកម្ទេចចោល ។
ការដុតកម្ទេចចោលអាហារខូចគុណភាពនេះ ត្រូវបានធ្វេីឡេីង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទី លានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទសាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញពាក់ព័ន្ធជាច្រេីននាក់ ។
គូសបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន៖ សាច់ជ្រូក សាច់ត្រី ជេីងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះ បានខូចគុណ ភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេស និងហួសកាលបរិច្ឆេតជាដេីម ៕ ដោយ៖ សូរិយា