ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ស្រ្តីម្នាក់ ដែលមានជំនាញធ្វើសកម្មភាពលួចគ្រឿងអលង្ការជាច្រេីនលេីក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កម្លាំងផ្នែកយុត្តិធម៍នៃអធិការនគរបាលខណ្ឌដូនពេញ សហការប៉ុស្ត៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់ ពាក់ពន្ធ័ករណី អំពើលួច(គ្រឿងអលង្ការដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លា)ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចណែកជនរងគ្រោះ
ឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរបរដឹកឥវ៉ាន ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នវង្ស ភូមិ២ សង្កាតស្រះចក។
ដោយឡែកវត្ថុតាងដកហូតរួមមាន៖ លោហ:ធាតុពណ៍ទង់ដែក មានតម្លៃ៤៦៥០ដុល្លារ ចំនួន០១ឈុត
- ទូរសព្ទ័ដៃម៉ាកXaoml ពណ៍ខ្មៅ ចំនួន០១គ្រឿង
- នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ចំនួន០១គ្រឿង។
មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលេី ធ្លាក់បានសកម្មភាពប្រព្រឹត្តលួច វត្ថុមានតម្លៃ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិកផងដែរ ចុងក្រោយអស់លក្ខណ៍ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីបន្តនិតីវិធីច្បាប់៕ ដោយ៖សហការី