លោករដ្ឋមន្ដ្រី ឌិត ទីណា ពន្យល់អ្នកជំនាញធនាគារពិភពលោក អំពីទស្សនវិស័យនៃវិស័យកសិកម្ម ដែលលោកផ្ដោតសំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកមិញនេះ​ បានទទួលជួបពិភាក្សាការងារជាមួយលោក Nkulumo Zinyengere ប្រធានក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍ស្ដីពី បរិស្ថាននិងការអភិវឌ្ឍ របស់ធនាគារពិភពលោក ធ្វើយ៉ាងណាឱ្យរបាយការណ៍នោះ មានខ្លឹមសារស្របតាមផែនការសកម្មភាព និងគោលនយោបាយជាតិរបស់កម្ពុជា។ 

បន្ទាប់ពីបានស្ដាប់បទបង្ហាញខ្លីអំពីដំណើរការនិងគោលបំណងនៃការសរសេររបាយការណ៍រួច លោករដ្ឋមន្ត្រីបានពន្យល់អ្នកជំនាញរបស់ធនាគារពិភពលោក អំពីទស្សនវិស័យនៃវិស័យកសិកម្ម ដែលលោកផ្ដោតសំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print