ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក​ ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចក្រុម៤​ ផ្លូវលំ​ ភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហ៊ុំ​ ទទឹង៥ម៉ែត្របណ្តោយ១៦ម៉ែត្រ​ ឆាបឆេះទាំងស្រុង​ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ សៀង ធារិទ្ធ ភេទប្រុសអាយុអា39ឆ្នាំ មុខរបរ ដេរពូកសាឡុង។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ផ្ទះខាងលើ ជាកន្លែងដេរ លក់ ស្តុក ពូក សាឡុង ពេលយប់ឡើងចាក់សោទុកចោល ទៅដេកសម្រាកនៅផ្ទះមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិនោះដែរ ស្រាប់តែនៅព្រឹកថ្ងៃនេះ ពលរដ្ឋក្បែរខាងទូរស័ព្ទប្រាប់ រត់មកមើល ភ្លើងឆេះសន្ធោសន្ធៅបាត់ទៅហើយ ។

បើតាមប្រជាពលរដ្ឋផ្ទះក្បែរនោះ បានឲ្យដឹងថា ខណៈដែលម្ចាស់ចាក់សោផ្ទះទុកចោល មិនទាន់បានទៅបើកទ្វារផង ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះចេញពីផ្នែកខាងមុខ ក្នុងផ្ទះ ផ្សែងខ្មួលឡើង ចេញជាអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ផ្អើលអ្នកភូមិនាំគ្នាវាយគាស់ទ្វារចូល បាញ់ ជះទឹក យកបំពង់ពន្លត់អគ្គិភ័យបាញ់តែមិនទប់ទល់បាន រហូតដល់ឆេះអស់ទាំងស្រុង បាក់ស្រុតដំបូល ខ្ទេចអស់ទ្រព្យសម្បត្តិខាងក្នុង ។

...

គ្រោះអគ្គិភ័យខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅអន្តាគមន៍ បាញ់ទឹកអស់១រថយន្ត ភ្លើងរលត់ ឆេះខូចខាតអស់ផ្ទះទាំងស្រុង ការពារផ្ទះជិតខាងជាប់គ្នានោះបាន ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print