ទេសរដ្ឋមន្រ្តី​ លី​ ធុជ​អញ្ជើញចូលរួម​កម្មវិធី​នៅ​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង​ប្រចាំ​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖  ល្ងាច​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ លោក ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​ចូលរួម​កម្មវិធី​នៅ​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង​ប្រចាំ​កម្ពុជា​ ជាមួយ​វត្តមាន​គណ:ប្រតិភូ​សភា​មក​ពី​ប្រទេស​អាល្លឺម៉ង់​។ គណ:ប្រតិភូ​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​របស់​កម្ពុជា​ ដែល​ទេីប​រួច​ចាកផុត​ពី​របប​ប្រល័យ​ពូជសាសន៍​រយៈពេល​ ៤៤​ឆ្នាំ​ និង​ទទួល​បាន​សុខ​សន្តិភាព​រយៈពេល​ ២៤​ឆ្នាំ​ ប៉ុណ្ណោះ​។

ក្នុង​ឱកាស​នោះ​ លោក ទេសរដ្ឋមន្រ្តី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​​អាល្លឺម៉ង​ ដែល​បាន​ចូលរួម​ស្តារ​ឡេីង​វិញ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ចូលរួម​ដល់ការងារ​បោសសម្អាត​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​ ផង​ដែរ​៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print