ធ្លាក់ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីកីឡាអុីរ៉ង់ ស្លាប់ និងរបួសជិត ២០នាក់

ចែករំលែក៖

គ្រោះថ្នាក់មួយបានកើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីកីឡាអុីរ៉ង់បានចុះចតនៅខេត្ត Kerman ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស ។

យោងតាម RT បានផ្សាយថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឧទ្ធម្ភាគចក្រដែលដឹករដ្ឋមន្ត្រីកីឡាអុីរ៉ង់លោក Hamid Sajjadi មានបញ្ហាក្នុងការចុះចតនៅទីលានកីឡានៃទីក្រុង Baft ខេត្ត Kerman ។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្សពីរនាក់រួមទាំង Ismail Ahmadi ទីប្រឹក្សារដ្ឋមន្ត្រី Sajjadi ។
អភិបាលខេត្ត Kerman លោក Mohammad-Mehdi Fadakar បាននិយាយថា មានអ្នកដំណើរ ១២ នាក់នៅលើឧទ្ធម្ភាគចក្រ នៅពេលដែលឧប្បត្តិហេតុបានកើតឡើង។ ក្រៅពីមនុស្សពីរនាក់បានស្លាប់ មនុស្ស ១៦ នាក់ផ្សេងទៀតបានរងរបួសត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA រដ្ឋមន្ត្រី Sajjadi បានរងរបួសស្រាលប៉ុណ្ណោះ។ សុខភាពរបស់គាត់ស្ថិតក្នុង “ស្ថានភាពល្អ” ។
រូបភាពនិងវីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មិនបានបង្ហាញពីសញ្ញានៃអគ្គិភ័យនៅកន្លែងធ្លាក់យន្តហោះនោះទេ។ បច្ចុប្បន្នមូលហេតុនៃឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ដោយធីរីណា

...

រូប​ថត​ : Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print