សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ស៊ន ដារ៉ា ថា៖ មាត់និយាយថា ស្តាប់និងគោរពសិទ្ធិពលរដ្ឋ ប៉ុន្តែសូម្បីតែឪពុកម្តាយខ្លួនឯងមិនស្តាប់ផង

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងផ្តាំផ្ញើទៅ ស៊ន ដារ៉ា ថា មាត់និយាយថា ស្តាប់និងគោរពសិទ្ធិពលរដ្ឋ ប៉ុន្តែសូម្បីតែឪពុកម្តាយខ្លួនឯងមិនស្តាប់ផង មាត់ថា ស្រឡាញ់ប្រជាពលរដ្ឋ ប៉ុន្តែសូម្បីតែឪពុកម្តាយមិនស្រឡាញ់ផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួន បានប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះ ឪពុកម្តាយរបស់ខ្លួនថាជាមនុស្សល្ងង់ទៅវិញ។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគតាមបណ្ដាញសង្គម សន ដារ៉ា ថាគ្រប់គ្រាន់ហើយ បន្ទាប់ពីលោក សន ដារ៉ា បានប្រើប្រាស់ភាសាប្រមាថដល់ឪពុកម្ដាយរបស់ខ្លួន។ សម្ដេចថា លោក សន ដារ៉ា អាចវាយប្រហារនាយករដ្ឋមន្ត្រីបាន វាយប្រហារអ្នកដទៃបាន តែមិនគួរណាប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានហៅលោក សន ដារ៉ា ថាជាក្មួយប្រុសផង ក្នុងន័យណែនាំឱ្យលោក សន ដារ៉ា គោរពឪពុកម្ដាយរបស់ខ្លួន មិនគួរប្រើប្រាស់ភាសា «ឪពុកម្ដាយរៀនមិនចេះដល់ខ្លួន» នោះទេ។

សម្ដេចតេជោបន្ថែមថា៖ «បើគ្រាន់ម៉ែឪខ្លួនមិនស្រលាញ់ផងតើក្មួយឯងស្រលាញ់ប្រជាពលរដ្ឋដែរឬអី»?

គួរឱ្យដឹងផងដែរថា លោក សន ដារ៉ា គឺជាសកម្មជនប្រឆាំងរដ្ឋាភិបាលរត់គេចខ្លួននៅក្រៅប្រទេស ដែលតែងតែធ្វើវីដេអូអត្ថាធិប្បាយវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។ លោកមានឪពុកកាន់ការងារជាមន្ត្រីយោធានៅកម្ពុជាមួយរូបផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print