ខេត្តសឹ្ទងត្រែង: នៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣នេះ កសិករដែលប្រកបមុខរបរដាំដំណាំកសិកម្មដាំស្វាយចន្ទី ស្ថិតនៅក្នុងក្រុង និងស្រុកទាំង៦ នៅក្នុងទីរួមខេត្តសឹ្ទងត្រែង។ ពួកគាត់បានលើកហេតុផលដូចៗគ្នាថា: ការបង្កបង្កើនផលដាំដំណាំប្រភេទស្វាយចន្ទីពូជអឹម២៣ ក៍ដូចពូជហាស់០៩ និងពូជធម្មតាឆ្នាំនេះ។ ទទួលផលបានមធ្យមមិនដូចឆ្នាំមុនៗទេ បែរជាហាងឆេងគ្រាប់ស្វាយចន្ទីពូជអឹម២៣ ក៍ដូចពូជហាស់០៩ បើដល់ដើមដៃ មួយគីឡូលក់បាន៦ពាន់រៀល មកដល់ចុងខែនេះ ធ្លាក់ថ្លៃចុះក្នុង១គីឡូក្រាមលក់បានត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ចំណែកគ្រាប់ចន្ទីធម្មតាលក់បានត្រឹមតែ៤ពាន់៥០០រៀលប៉ុណ្ណោះ។ ខណ:ឆ្នាំនេះចន្ទីពុំសូវបានផល ខណ:ចំណាយថ្នាំថែទាំដើម និងពៅស្លឹកផ្កានិងផ្លែ មិនសូវបានផល ផ្កាគ្រៀមក្តឹបជ្រុះ មិនសូវកាន់ ដើមខ្លះក៏មិនសូវផ្លែឆ្នាំនេះមកពីរអាកាសធាតុប្រែប្រួលផង។
លោក (ផាង) រស់នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡា បរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ ឱ្យភ្នាក់ងារទូរទស្សន៍(នាគរាជចតុមុខNCRM TV) នៅកន្លែងលក់គ្រាប់ស្វាយចន្ទី នៅរសៀលថ្ងៃទី២៣នេះថា សម្រាប់ដាំដំណាំប្រភេទស្វាយចន្ទីនេះ គាត់ដាំមានទំហំផ្ទៃ៣ហិកតា។ បានផលគាត់នៅលើទីផ្សារគ្រាប់ស្វាយចន្ទីបានតម្លៃខ្ពស់ កាលពីមិនទាន់មានជំងឺកូវីដ-១៩នោះ មួយរយៈពេលផ្ទុះជំងឺកូវីដ-១៩ ប៉ុន្មានឆ្នាំនេះគ្រាប់ចន្ទីក៍ចាប់ផ្តើមចុះថោក ស្ទើរតែគ្មានអ្នកទទួលទិញទៅហើយ។ គាត់បន្តទៀតថា: នៅចុងឆ្នាំ២០២២ និងដើម២០២៣នេះ គ្រាប់ស្វាយចន្ទីក៍ឡើងថ្លៃវិញបន្តិច ក្នុងនោះមានគ្រាប់ស្វាយចន្ទីប្រភេទពូជ.M23. ក៍ដូចជាពូជហាស់០៩ គិតក្នុងដើមខែកុម្ភៈនេះ ក្នុងមួយគីឡូក្រាមលក់បានតម្លឌ៦ពាន់រៀល ជាក់ស្តែងមកដល់ចុងខែនេះ បែរជាធ្លាក់ថ្លៃចុះនៅសល់ក្នុងមួយគីឡូក្រាម ត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ចំណែកគ្រាប់ចន្ទីធម្មតាក្នុងមួយគីឡូក្រាម ៤៥០០រៀលប៉ុណ្ណោះ។
លោកប៊ូ ស៉ីថា កសិកររស់នៅភូមិអូរលៀងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន បានឲ្យដឹងដែរថា: ដោយយើងចាប់ផ្តើមដាក់ដាំរយ:ពេល៣ឆ្នាំ ចំណាយពេលវេលា ចំណាយលុយទិញថ្នាំបំប៉នដើមស្លឹក ថ្នាំជំនួយផ្គាជាប្រចាំ ទម្រាំបានផល ទើបយើងបេះ និងប្រមូលផលគ្រាប់វាយកមកលក់ បានបណ្តើរៗ លើកទី១ដើមដៃយើងលក់បានត្រឹម៣០ទៅ៤០% តែប៉ុណ្ណោះ។ រហូតដល់បានអាយុវា៥ឆ្នាំ ទើបយើងទទួលផលបានម្តងទៀត បានពេញលេញ១០០%។ ពោលគឺផ្លែស្វាយចន្ទីនេះ ក្នុងមួយរដូវបះបានពីរដង ហើយឆ្នាំនេះ ដោយអាកាសធាតុប្រែប្រួល ក្តៅខ្លាំងធ្វើឲ្យផ្កាគ្រៀមចេញក្តឹបមិនបាន ហើយខ្យល់ខ្លាំងបោកបក់ធ្វើឲ្យផ្ការោយ ក្តឹបជ្រុះ មិនសូវផ្លែ បានផលធ្លាក់តម្លៃចុះទៀត។ កសិករប្រកបរបដាំស្វាយចន្ទី រូបនេះក៏បានសំណូមពរដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មេត្តាជួយរកទីផ្សានាំចេញ ដើម្បីប្រមូលទិញដំណាំកសិកម្មផ្សេងៗ នៅតាមបណ្តាលខេត្តនានា ជាពិសេសដំណាំគ្រាប់ស្វាយចន្ទីនេះ ធ្វើយ៉ាងណាជួយឱ្យមានតម្លៃខ្ពស់ និងសមស្របទៅតាមទីផ្សារ ជាទីគាប់ប្រសើរដល់ប្រជាកសិក។ ដែលពួកគាត់ប្រកបរបកសិកម្មនេះ ដើម្បីឱ្យសេដ្ឋកិច្ចដំណើការក្នុងស្រុកល្អប្រសើ ធ្វើឱ្យដំណាំកសិកម្មទាំងអស់ឡើងថ្លៃ ធ្វើឱ្យប្រជាកសិករមានកម្លាំងទឹកចិត្ត និងខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដំណាំផ្សេងៗបន្តទៀត។
ចំណែកលោកហេង ពេជ្រ អ្នកទទួលទិញគ្រាប់ស្វាយចន្ទី ប្រចាំក្រុងស្ទឹងត្រែង បានឲ្យដឹងដែរថា: ក្រុមហ៊ុនបានបែងចែកចេញជា៣ប្រភេទគឺ: គ្រាប់ពូជ.M23.មានលេខ១ ,និងលេខ២ ,ចំណែកគ្រាប់ពូជ.09. វាមានគ្រាប់តូចៗ គេគិតតម្លៃផ្សេងទៅលើទីផ្សារក្រៅប្រទេស ដែលគេបានកំណត់ថា ជាប្រភេទមានខ្ទះតិច ទុកយូរវាមិនបានយូឆាប់ខូចគុណភាព ទម្រាំដឹកចេញទៅរោងចក្រកែឆ្នៃ។ ជុំវិញរឿងនេះដែរលោកកែវ ណារិទ្ធ ប្រធានមណ្ឌលសភាពាណិជ្ជកម្ម ក្រចេះ.ស្ទឹងត្រែង និងខេត្តរតនគិរី បានមានប្រសាសន៍ថា: បញ្ហានេះសភាពាណិជ្ជកម្ម បានខិតខំប្រឹងប្រែង ទំនាក់ទំនងជាមួយក្រុមហ៊ុននានា ឲ្យមកប្រមូលទិញនិងបោះទីតាំង នៅតាមបណ្តាខេត្តនិមួយៗ តម្រូវឲ្យមានកិច្ចសន្យាជាមួយសហគមន៍កសិករ ដើម្បីចុះកុងត្រាទិញ និងដើម្បីធានាតម្លៃនៅលើទីផ្សារ ជូនបងប្អូនប្រជាកសិករយើង ដើម្បីប្រគួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ៕
ដោយ:មាស សុផាត