ប្តីអណិកជនវាយសម្លាប់ប្រពន្ធច្រកក្នុងវ៉ាលីព្រោះភ្លេីងប្រច័ណ្ឌនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសអនិតិជនម្នាក់ធ្វេីដំណេីរមកពីអាមេរិកមកសម្លាប់ប្រពន្ធខ្លួននៅស្រុកខ្មែរដោយសារតែភ្លេីងប្រច័ណ្ឌត្រូវកូនស្រីតូចរត់ចេញពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅក្នុងបុរី​KC ផ្ទះលេខA11 ភូមិចាក់ជ្រូក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ បន្ទាប់មកជនដៃដល់បានគេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះកែវ​ ស្រីមុំ​ អាយុ៣២ឆ្នាំ​ មុខរបរសាឡន​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី​ ចំណែកជនដៃដល់ជាប្តីឈ្មោះមូល​ ណេត​ អាយុ៦៣ឆ្នាំ​ ជាអនិតិជនខ្មែររស់នៅអាមេរិក និងមានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃ។

តាមសម្តីក្មេងស្រីជាកូនជនរងគ្រោះបានឲ្យដឹងថា​ ឪពុករបស់ខ្លួនរស់នៅឯអាមេរិក​ ហេីយក៏មិនដឹងថា​មកស្រុកខ្មែរតាំងពីពេលណានោះទេស្រាប់តែថ្ងៃកេីតហេតុវេលាម៉ោង៧និង៣០នាទី​ព្រឹកក៏ជិះម៉ូតូមកដល់ផ្ទះ​ ហេីយបានចាក់សោរខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួននិងវាយរួចយកខ្សែភ្លេីងឆក់រហូតលែងដឹងខ្លួនហេីយបានច្រកដាក់ចូលក្នុងវ៉ាលីតែម្តង​ មិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វេីបាបខ្លួនមិនឲ្យស្រែកប្រាប់នរណានោះទេ។ ដោយឃេីញដូចនេះក្មេងស្រីក៏លួចរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយដែរតែមិនមានអ្នកជួយទេីបខលហៅម៉ាក់អ៊ុំឲ្យមកជួយតែម្តង។

តាមប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា​ ក្រោយពីក្មួយស្រីរបស់គាត់ដែលត្រូវជាកូនស្រីជនរងគ្រោះបានខលប្រាប់ថា​ ម៉ាក់អ៊ុំជួយផងប៉ាមកវាយម៉ាកបែកឈាមពេញខ្លួន​ ពេលនោះគាត់ក៏មកមេីលក៏ឃេីញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលីបាត់ទៅហេីយទេីបស្រែកហៅអ្នកជិតខាងឲ្យជួយនិងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍​ តែភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ទៅហេីយ។

...

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងពិនិត្យកោសល្យវិច្ចយលេីសពនិងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print