លោកឧត្តមសេនីត្រីយ៍ ហ៊ុន​ គឹមជាតិ​ តំណាងឯកឧត្តម ហ៊ុន​ សាន​ អញ្ចេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងខ្លោងទ្វារ និងសម្ភោធកាត់ខ្សែបូវត្តជ្រោយឧត្តម​

ចែករំលែក៖

​ ខេត្តព្រៃវែង ៖ ក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលវត្តជ្រោយឧត្តម​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ហ៊ុន​ គឹមជាតិ​ តំណាងឯកឧត្តម ហ៊ុន​ សាន​ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​ បានប្រារពធ្វេីឡេីងនៅថ្ងៃពុធ​ ៣កេីត​ ខែ​ ផល្គុន​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស ២៥៦៦ត្រូវនិងថ្ងៃទី២២​-២៣ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នាភូមិព្រែកឈ្មោះ​ ឃុំព្រែតាសរ​ ស្រុកពោធ៍រៀង​ ខេត្តព្រៃវែង។

​ សមិទ្ធផលទាំងអស់នេះជាគំនិតផ្តួចផ្តេីម​ដឹកនាំ​ និងឧបត្ថម្ភគាំទ្រដោយឧបាសិកា​ ​នួន​ សំអុន​ ​ព្រមទាំងបុត្រា​ បុត្រីរួមមាន​ ១:​ ឯកឧត្តម​ ហ៊ុន​ គឹមជាតិ​ និងលោកជំទាវ​ ហាក់​ ដាណា​ ព្រម
ទាំងបុត្រ​ ២:​ លោកស្រី​ ម៉ៅ​ ចិន្តា​ និងស្វាមី​ លោក​ ហ៊ុន​ សុខហេងព្រមទាំងបុត្រ​ ៣:លោកស្រី​ ម៉ៅ​ មន្ថា​ និងស្វាមី​ លោក​
ខេង​ គឹមសេងព្រមទាំងបុត្រ​ ៤:លោកស្រី​ ម៉ៅ​ ម៉ារ៉ា​ និងស្វាមី​ លោក​អាន​ សំអាត​ ព្រមទាំបុត្រ​ ៥:លោកស្រី​ ម៉ៅ​ ម៉ារ៉ាន់​ និងស្វាមី​ លោក​ ស៊ុំ​ ប៊ុនលីព្រមទាំងបុត្រ​ ៦:​ លោកស្រី​ ម៉ៅ​ ម៉ារ៉ែន​ និងស្វាមី​ លោក​ ហេង​ សុងលាភ​ ព្រមទាំងបុត្រ​ ជាម្ចាស់សន្ធា​ផ្ទាល់​ និងក្រោមការជួយខិតខំជ្រុមជ្រែងសម្របសម្រួលគាំទ្រដោយព្រះគ្រូចៅអធិការវត្ត​ និងអាជ្ញាធរដែនដី​។

​ ការប្រារពពិធីសម្ភោធរាល់សមិទ្ធផលដែលបានកេីតឡេីងថ្ងៃនេះជាសន្ធាជ្រះថ្លាកេីតចេញពីក្នុងចិត្តរបស់ឧបាសិកា​ ​នួន​ សំអុន​ ​ព្រមទាំងបុត្រា​ បុត្រី​ និងអ្នកពាក់ព័ន្ធទាំងអស់​ ហេីយបានយល់ព្រមឯកភាពជាឯកឆន្ទនូវថ្ងៃនេះសម្រេចបវររណាវេរប្រគេនតាមរយៈពិធីបុណ្យឆ្លងដល់ព្រះសង្ឃវត្តជ្រោយឧត្តមជាសម្បត្តិជាតិ​ និងសាសនាទុកជាកេរដំណែលសំរាប់​ប្រេីប្រាស់​ និងជាគំរូភាពដល់ក្មេងៗជំនាន់ក្រោយ។

​ គួរបញ្ជាក់ផងដែរ​កន្លង​មកក៏ដូចជាពេលបច្ចុប្បន្ន​ ឧបាសិកា​ ​នួន​ សំអុន​ ​ព្រមទាំងបុត្រា​ បុត្រីទាំងអស់តែងតែយកចិត្តទុកដាក់ដោយសន្ធាជ្រះថ្លាកេីតចេញពីក្នុងចិត្តលេីកិច្ចកសាង​ ​និងអភិវឌ្ឍន៍ទាំងវិស័យព្រះពុទ្ធសាសនា​ និងសង្គមជាមួយរដ្ឋាភិបាលជារឿយៗទៅតាមលទ្ធភាព។

​ ជាក់ស្តែងកន្លងមកដល់ពេលបច្ចុប្បន្នឧបាសិកា​ ​នួន​ សំអុន​ ​ព្រមទាំងបុត្រា​ បុត្រីទាំងអស់បានសម្រេចកសាងបានសមិទ្ធផលខ្លោងទ្វារវត្តចំនួន៩(ប្រាំបួន)វត្ត​ និងសមិទ្ធផលជាច្រេីនក្នុងវត្តទាំង៩ក៏ដូចជាវត្តផ្សេងៗទៀតផងដែរជាពិសេសនៅខេត្តកំពង់ចាម​ និងខេត្តព្រៃវែង​ ។

...

​ ចំណែកនៅក្នុងវិស័យសង្គមវិញ​ក្រុមគ្រួសារឧបាសិកា​ ​នួន​ សំអុន​ តែងតែយកចិត្តទុកដាក់ជានិច្ជជាកាលក្នុងការចូលរួមចែករំលែក​ធនធានផ្ទាល់ទៅតាមលទ្ធភាពទាំងវិស័យគមនាគមន៍​ សង្គមកិច្ច​ អប់រំ​ និងវិស័យផ្សេងៗទៀត​ នេះបេីយោងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយបុត្រា​ បុត្រី​ របស់ឧបាសិកា​ នួន​ សំអុន​ ក៏ជាការចុះផ្សាយតាមរយៈហ្វេកបុកកន្លងៗមក​ ៕ ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print