ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកអភិបាលរាជធានីភ្នំពេញ បានចូលរួមជា អធិបតី ក្នុងកម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ នៅវិមានឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣ ។
ពិធីនេះមានអ្នកចូលរួមជាថ្នាក់ដឹកនាំក្រសួងទេសចរណ៏ ថ្នាក់ដឹកនាំខណ្ឌ មន្ទីរ កងកំលាំង មន្រ្តីទីចាត់ការជំនាញ មន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ អាជីវករ ក្រុមយុវជនសេដ្ឋកិច្ចរាជធានី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងកម្មករ កម្មការនីនៃក្រុមហ៊ុន ៨០០ Supper ប្រមាណជិត ១០០០ នាក់ ។
ក្នុងឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើឡើងថា៖ការសម្អាតទីក្រុងខាងលើនេះគឺដើម្បីត្រៀមលក្ខណៈជាមុនក្នុងការសម្អាតអនាម័យបរិស្ថានស្អាត ទីក្រុងស្អាត សេវាល្អ សម្រាប់ទាក់ទាញភ្ញៀវទេសរណ៏ជាតិ អន្ដរជាតិចូលមកទស្សនា ក្នុង ព្រឹត្តិការណ៏ប្រកួតកីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ផងដែរ៕ ដោយ៖សំរិត