ចៅក្រម​សម្រេចឃុំខ្លួន​​នាយករងវិទ្យាល័យមួយរូប​ ដាក់​ពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង​ហើយ​ ​ពាក់ព័ន្ធ​ករណី​រំលោភកូនសិស្ស បានសម្រេចជាច្រើនដងរួចថតវីដេអូរកំពុងរួមរ័ក

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅថ្ងៃសុក្រទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ សម្រេច​ឃុំ​ខ្លួន​ជនជាប់ចោទ​ម្នាក់​ ដែលនាយករងវិទ្យាល័យមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង​ ដាក់​ពន្ធនាគារ​​ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងផលិតចែកចាយរូបភាព អាសអាភាសលើកុមារ និងករណីហិង្សាដោយចេតនា​ កាលពី​ថ្ងៃទី​២៣​ ខែកុម្ភៈ​ម្សិលមិញនេះ​ ។

របាយការណ៍​ដដែល​បានបន្តថា​ ជនជាប់ចោទ​ខាងលេីនេះ​មា​នឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយក្នុងខេត្តកំពង់ឆ្នាំង​ ត្រូវ​បានឃាត់ខ្លួន​កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពីបទ៖ រំលោភសេពសន្ថវៈ និងផលិតចែកចាយរូបភាពអាសអាភាសលើ កុមារ និងករណីហិង្សាដោយចេតនា។

យោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ឆ្នាំ បានរៀបរាប់ទាំងក្តុកក្តួលថា៖ ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេចជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារី រងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។

បេីយោង​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ និងលោកគ្រូ​ៗ​ នៅស្រុកកំពង់ត្រឡាច សូមមិនបញ្ចេញឈ្មោះ បាននាំគ្នា​លេីកឡេីងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគូ ល្មោភកាមឈ្មោះ ង៉ែត សុខខេង នេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូឈ្មោះ ង៉ែត សុខខេង នេះមានខ្សែរធំ និងគ្មាននរណាហ៊ានជាមួយបុគ្គលល្មោបកាមនេះឡើយ។

...

សូមជម្រាបថា​ បច្ចុប្បន្ន​ជនល្មោបកាមខាងលើនេះ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ បញ្ជូន​ទៅឃុំខ្លួន​នៅពន្ធនាគារខេត្ត​ហើយ៕ ដោយ​៖​ ង៉ែត​ ចន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print