សេដ្ឋកិច្ចរុស្ស៊ីមានស្ថិរភាពបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចរយៈពេលមួយឆ្នាំ

ចែករំលែក៖

សហរដ្ឋអាមេរិកនិងប្រទេសជាង៤០ បានដាក់ទណ្ឌកម្មរុស្ស៊ីក្នុងពេលដំណាលគ្នាជាការឆ្លើយតបទៅនឹងការបើកប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។ ទណ្ឌកម្មត្រូវបានពិពណ៌នាថា ជាទំហំនិងវិសាលភាពមិនធ្លាប់មានពីមុនមកសម្រាប់សេដ្ឋកិច្ចដូចរុស្ស៊ី។

កញ្ចប់ទណ្ឌកម្មដំបូងរួមមានការបង្កកទ្រព្យសកម្មរបស់រុស្ស៊ីទៅបរទេស និងហាមឃាត់ការនាំចេញបច្ចេកវិទ្យាសំខាន់ៗ។ ពេញមួយឆ្នាំ 2022 ទណ្ឌកម្មត្រូវបានពង្រឹងយ៉ាងខ្លាំង ខណៈដែលសហភាពអឺរ៉ុប (EU) បានកាត់បន្ថយការនាំចូលប្រេងនិងឧស្ម័នរបស់រុស្ស៊ីយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនលោកខាងលិចជាង 1.200 បានបិទសាខានៅក្នុងប្រទេសរុស្ស៊ី។
ក្រោយរយៈពេល១ឆ្នាំ តើទណ្ឌកម្មទាំងនោះមានឥទ្ធិពលអ្វីមកលើរុស្ស៊ី?
មុនពេលជម្លោះផ្ទុះឡើង បណ្តាប្រទេសលោកខាងលិចសង្ឃឹមថា ការគំរាមកំហែងនៃទណ្ឌកម្មនឹងរារាំងរុស្ស៊ីពីយុទ្ធនាការយោធា។ ប៉ុន្តែបន្ទាប់ពីជម្លោះបានផ្ទុះឡើង គោលបំណងរបស់លោកខាងលិចបានផ្លាស់ប្តូរទៅរារាំងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពីការកើនឡើង និងបង្ខំឱ្យគាត់បញ្ជាឱ្យដកទ័ព ដោយកាត់បន្ថយប្រភពចំណូលរបស់រុស្ស៊ី។
ក្នុងអំឡុងសប្តាហ៍ដំបូងនៃជម្លោះនេះ ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលប្រជាជនរុស្ស៊ីភ័យស្លន់ស្លោនៅពេលដែលធនាគាររុស្ស៊ីភាគច្រើនត្រូវបានដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ Swift ហើយគណនីរដ្ឋាភិបាលនៅក្នុងធនាគារបរទេសត្រូវបានបិទ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាពយ៉ាងឆាប់រហ័ស ដោយវាត្រឡប់ទៅកម្រិតមុនជម្លោះ។ អតិផរណាបានកើនឡើងដល់ 18% ប៉ុន្តែនៅចុងឆ្នាំនេះបានធ្លាក់ចុះដល់ 12% ។
ថ្វីបើមានការដាក់ទណ្ឌកម្ម និងការបរាជ័យខ្លះនៅលើសមរភូមិក៏ដោយ ក៏ប្រធានាធិបតីពូទីនមិនបង្ហាញសញ្ញានៃការថយក្រោយឡើយ។ កាលពីខែកញ្ញាកន្លងទៅ លោកបានប្រមូលអ្នកបម្រុងចំនួន ៣០០.០០០ នាក់ផ្សេងទៀត ហើយបានចាប់ផ្តើមយុទ្ធនាការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក។
រុស្ស៊ីប្រហែលជាត្រូវចំណាយ ៣០០ លានដុល្លារក្នុងមួយថ្ងៃសម្រាប់យុទ្ធនាការយោធា ប៉ុន្តែសម្រាប់ភាគច្រើននៃឆ្នាំ២០២២វា
ទទួលបាន ៨០០ លានដុល្លារក្នុងមួយថ្ងៃពីការនាំចេញថាមពល។ កម្រិតនៃប្រាក់ចំណូលនេះគឺគ្រប់គ្រាន់ដើម្បីទប់ស្កាត់កម្រិតនៃការរស់នៅពីការធ្លាក់ចុះ និងបំពេញបន្ថែមអាវុធ និងគ្រាប់រំសេវរបស់រុស្ស៊ី៕ ដោយធីរីណា

...

រូប​ថត​ : tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print