លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយសម្របសម្រួលករណីសត្វក្ងោកដែលមន្ត្រី​ អភិរក្សបានចុះទៅរឹបអូស

ចែករំលែក៖

ភ្នំពេញ : ប៉ុន្មានថ្ងៃជាប់ៗគ្នា មានអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានបង្ហោះ ជុំវិញ ករណីមន្ត្រីអភិរក្សបានចុះទៅរឹបអូស សត្វក្ងោកដល់លំនៅឋាន របស់ប្រជាពលរដ្ឋ ដែលខំចិញ្ចឹម ស្រឡាញ់ ។ ពិតមែនហើយថា ,ការចិញ្ចឹមសត្វព្រៃ ឬសត្វកម្រ ត្រូវខុសច្បាប់ ហើយសមត្ថកិច្ចចាំបាច់រឹបអូស តែបញ្ហានេះ បានជះឥទ្ធិពលដល់សង្គមខ្លាំង តាមរយៈការរិះគន់ ដល់មន្ត្រីអភិរក្ស និងសមត្ថកិច្ច ។

អ្នកខ្លះបានបង្ហោះសារថា, បើចឹញ្ចឹមពស់វែក តោ ខ្លា ប្រលែងពេញភូមិអីមិនថាទេ នេះចឹញ្ចឹមសត្វក្ងោកដោយក្ដីមេត្តា ស្រលាញ់ ចូលចិត្ត ការពារ ថែរទាំទុកលំអរសោះ ក៏ប្រមូលយកពីគាត់ដែរ។

ម្ចាស់ក្ងោកនិយាយទាំងហូរទឹកភ្មែក បន្ទាប់ពីមន្រ្តីអភិរក្សសត្វព្រៃ ចុះមកចាប់សត្វក្ងោករបស់គាត់២០ក្បាល យកទៅអភិរក្ស នៅសួនសត្វភ្នំតាម៉ៅ  ។ 

ដោយមានក្ដីអាណិត ម្ចាស់ក្ងោក មហាជនស្នើដល់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន សូមជួយអន្តរាគមន៍ នាំយកសត្វក្ងោកឲ្យម្ចាស់វិញផង។ 

សូមបញ្ជាក់ថា, នៅថ្ងៃមន្ត្រីអភិរក្សចុះមកចាប់យកសត្វក្ងោកយក ទៅ គឺនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភះឆ្នាំ២០២៣ វេលាម៉ោង១២និង០០នាទី សិ្ថតនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ 

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា អគ្គធិការដ្ឋានរង នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារយ៉ាងដូច្នេះថា, សូមគោរព​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ សំណេីជួយសម្របសម្រួលករណីសត្វក្ងោក​ ដែលប្អូនប្រុសម្នាក់បានចិញ្ចឹមជាង១០ក្បាលរយៈពេលជាង​ ១០ឆ្នាំ​ មកហេីយ​ នឹងបានមេីលថែ​រក្សា​បានយ៉ាងល្អ​ ប៉ុន្តែ​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​មកនេះ​ មាន​មន្ត្រី​ អភិរក្សបានចុះទៅដកហូត​ ហេតុដូចបានគោរពជម្រាបជូនខាងលេី សូម​ ឯកឧត្ដម​ រដ្ឋមន្ត្រី​ មេត្តាជួយសម្របសម្រួ​ល​ និងដោះស្រាយ​ ករណីខាងលេី​ ដេីម្បីម្ចាស់បានមេីលថែរក្សាដូចដេីមវិញ​ សូម​ ឯកឧត្តម​ រដ្ឋមន្ត្រី​ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់

ពីខ្ញុំបាទ​ ហ៊ុន ជា ❤️🇰🇭❤️🕊️សូមអរគុណ​!។ 

កន្លងទៅ លោក ហ៊ុន ជា បានបង្ហោះសារថា, សត្វស្លាបគួរអោយស្រលាញ់ណាស់  សូមខាងអភិរក្សយកមកអោយម្ចាស់គេវិញផង បាទ ម្ចាស់គេចិញ្ចឹមជាង ១០ ឆ្នាំហើយ ទាន់ ☝🏻 ។

លោកផ្កាយ៣ បន្តថា, មិនដែលដឹងសោះថាសត្វក្ងោកជាសត្វកម្រ !  មានផ្ទះជាច្រើនដែលចិញ្ចឹម សត្វក្ងោក តោះទៅយក ហ៊ានអត់? ប្រាប់មើលថាហ៊ានអត់ប្រាប់មើល  ទាន់  ! 

សម្ដេចតេជោ ចឹញ្ចឹមក្ងោកទុកសំរាប់លម្អរគេហដ្ឋានផង ផ្ដល់សោភ័ណភាពសម្រស់ ស្រស់ត្រកាល កាលធ្វើអោយបាត់ការធុញថប់ផង។

ប៉ុន្តែប្អូនប្រុសម្នាក់ដែលចឹញ្ចឹមក្ងោកបង្កាត់ពូជជាង៩ឆ្នាំ បានរហូត២០ក្បាល ត្រូវឧទ្យានុរក្សភ្នំតាម៉ៅចុះទៅប្រមូលយកអស់ អោយធ្វើកិច្ចសន្យាទទួលកំហុសទៀត។

តើ!មានច្បាប់ឯណាហាមមិនអោយចឹញ្ចឹមក្ងោក? ៕

...

ដោយ : សិលា
IMG_3647

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print