ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានរថយន្តស៊េរីទំនើបម៉ាកមែរ
សឺដេសមួយគ្រឿងបានបើកបុកម៉ូតូហុងដាស្គូពីរបស់ជនរងគ្រោះនៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងនិងអូសជា
ច្រេីនម៉ែត្រ កាលពីវេលាម៉ោង១២និង ៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវR6 កែងនឹងផ្លូវR8 ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកមែរសឺដេសមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AK-7653 បើកបរតាមបណ្ដោយផ្លូវR6 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1II-3562ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវR8ក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលអូសទៅអែបចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយបន្ត ៕