ភ្នំពេញ÷សម្តេចតេជោ ហ៊ុន សែន នៅក្នុងគ្រុបតេឡេ ក្រាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារមួយដោយថា ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះសម្តេចដែលសម្តេចថា សម្តេចក៏សូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។
នៅក្នុងសំណេរនោះ សម្តេចតេជោបន្តថា « អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយខ្ញុំដោយភ្ជាប់មកជាមួយលក្ខខណ្ឌ៤ក្នុងនោះលក្ខខណ្ឌ័ទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនទើបស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ាបាននិយាយថា គាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែតជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ»។
សម្តេចបន្ថែមថា ស៊ន តារា បានបន្ថែមថាព្រហ្មលិខិតបានបង្កើតហ៊ុន សែនមកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបានបង្កើតស៊ន ដារ៉ា មកដើម្បីបង្រ្កាបហ៊ុន សែន។ ដូច្នេះសម្តេចក៏បានផ្តាំទៅស៊ន ដារ៉ាវិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។
ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅ ស៊ន តារា ទៀតថា ឈប់បានឈប់ទៅអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន ដោសារតែសព្វថ្ងៃ ស៊ន តារា ជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿងយល់សុបិនទាំងថ្ងៃ៕