មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានប្រគលគ្រឿងចក្រចំនួន២គ្រឿងដែលបង្ក្រាបបានឱ្យស្នាក់ការដែនជំរកសត្វព្រៃ-ព្រៃឡង់

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធហត្ថស្រុកសំបូរចំនួន៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបន្តប្រគល់វត្ថុតាងគ្រឿងចក្រចំនួន២គ្រឿងបន្ថែមទៀតជឱ្យស្នាក់ការដែនជំរកសត្វព្រៃ-ព្រៃឡង់។

គ្រឿងចក្រទាំងពីរគ្រឿងនោះកម្លាំកងរាជអាវុធហត្ថបានប្រគលឱ្យការដែនជំរកសត្វព្រៃ-ព្រៃឡង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣មាន ប្រភេទអេស្កាវ៉ាទ័រ ពណ៌បៃតងខ្ចី ម៉ាកកូបែលកូ ( KOBELCO ) ចង្កូតឆ្វេងកង់ច្រវាក់ដែក និងមួយគ្រឿងទៀតអាប៊ុល ពណ៌លឿង ម៉ាក កូម៉ាត់ស៊ុយ ( KOMATSU ) កង់ច្រវាក់ដែក ដែលជាប់ពាក់ព័ន្ធករណីឈូសឆាយ រុករានដីព្រៃ ដោយគ្មានលិខិតអនុញ្ញាតតាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣មកម្លេះនៅចំណុចអូរគក់ចំណុចUTM ៥៨០៩៥៤-១៤១៣១៨៥ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

...

ក្នុងនោះកម្លាំងសមត្ថកិច្ចបានប្រគល់ឱ្យទៅឈ្មោះ សាំង សុខន ប្រធាន ស្នាក់ការដែនជំរកសត្វព្រៃ-ព្រៃឡង់ ដើម្បីចំណាត់ការបន្តតាមនីតិវិធីផងដែរ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print