កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យគ្រឿងញៀនទៅស្នងការខេត្តដើម្បីចាត់ការបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៣
នេះ។
ប្រភពសមត្ថកិច្ចប្រាប់ថា ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការ​ណែនាំ ដោយផ្ទាល់ ពី លោក វរសេនីយ៍ឯឹរឹក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនៅ វេលាម៉ោង ១១និង៤៨នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹក​នាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានល្បាតនៅក្នុងភូមិ សាស្រ្តដែលស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងដែរស្ថិត នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះ កម្លាំងបានប្រទះឃើញមុខ សញ្ញាជនសង្ស័យចំនួន០១នាក់ មានឈ្មោះងួន សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ។
ខណៈនោះកម្លាំងជំនាញបានសុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថតាង ៖
១•ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០៣ថង់ធំល្មមនិង០២កូនថង់តូច។
២.ម្សៅសម៉ត់ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់ល្មម និង០៥កូនថង់តូច។
៣.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៦៩គ្រាប់(បៃតង០១គ្រាប់)។
៤.កាបូបពណ៌ក្រហមមួយ។
សូមបញ្ជាក់ថា លុះដល់ថ្ងៃស្អែកឡើង ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងបានសហករណ៍ជាមួយលោកមេភូមិបាលិលេយ្យ២ បានបន្តឆែកឆេរបន្ទប់ជួល(C១០)មួយកន្លែងរបស់ជនសង្ស័យឈ្មោះ ងួន សុផាន ដែលស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រួតពិនិត្យរកឃើញវត្ថុតាងមាន:
៥.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣ថង់ធំ។
៦.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០២កូនថង់។
៧.ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿនញៀន០២។
៨.ធុងបាសមួយ។
បន្ទាប់មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៍បាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនិតិវិធីនិងបានធ្វើតេស្តទឹក នោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
កម្លាំងជំនាញនៃនគរបាលក្រុងប៉ោយប៉ែត បានស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធីផ្លូវច្បាប់៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print