មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីចូលរួមក្នុងគម្រោងសាងសង់ផ្ទះថ្មីចំនួន៥មុឺនខ្នងនៅរដ្ឋធានីព្យុងយ៉ាង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា លោក គីម បានចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់នៅសង្កាត់ Sopo នៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ២៥ ខែកុម្ភៈ រួមជាមួយកម្មករវ័យក្មេងរាប់ពាន់នាក់។ លោក គីម បានដាក់ចេញនូវគំនិតបង្កើត “ផ្លូវពិសេស” ដែលមានផ្ទះប្រមាណ ៤.១០០ខ្នង។
យោងតាមលោក គីម គម្រោងលំនៅឋានកំពុងប្រឈមនឹង«បញ្ហាប្រឈមដ៏អាក្រក់មិនធ្លាប់មានពីមុនមក»។ ជាលទ្ធផល អង្គភាពការងារវ័យក្មេងដែលគេស្គាល់ថាជា dolgyeokdae ឬ “Shock Brigade” ត្រូវបានប្រមូលផ្តុំដើម្បីចូលរួម។ លោក គីម ក៏បានថ្លែងអំណរគុណដល់យុវជនប្រមាណ១០ម៉ឺននាក់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងផែនការនេះ។
ប្រធាន គីម បាននិយាយថា គម្រោងលំនៅឋាននេះនឹងបម្រើជា “ទំព័រមោទនភាពថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តនៃចលនាយុវជន” ដែលជានិមិត្តរូបនៃបដិវត្តន៍សង្គមនិយម និង “ការតស៊ូនយោបាយ” របស់ប្រទេស។
នៅឆ្នាំ 2021 លោក Kim បានប្រកាសផែនការសាងសង់ផ្ទះថ្មីចំនួន៥ម៉ឺនខ្នងនៅទីក្រុងព្យុងយ៉ាងនៅឆ្នាំ 2025។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍ថាផ្ទះល្វែងថ្មី 10.000 ខ្នងដំបូងត្រូវបានបញ្ចប់កាលពីឆ្នាំមុន រួមទាំងអគារ៨០ជាន់៕ ដោយធីរីណា
រូបថត : KCNA