លោក ហ៊ុន ម៉ានី : ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ : នយោបាយ គឺពិបាក ។ នយោបាយត្រូវការគិតគូរពិចារណាយល់ឲ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយព្រោះថានយោបាយតម្រូវឲ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។ ទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះជាប្រសាសន៍ របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា, (ស.ស.យ.ក)។

លោក ហ៊ុនម៉ានី បានថ្លែងថា, គណបក្សប្រជាជនកម្ពុជាមិនដែលអះអាងថាល្អឥតខ្ចោះនោះទេ ហើយក៏មិនអះអាងថាគ្មានចំណុចខ្វះខាតនោះដែរ។

 ចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជា គឺការគិតគូរពិចារណាជូនប្រជាជននិងប្រទេសជាតិជាចង្កោមរួម (មើលព្រៃទាំងមូលកុំមើល តែមួយដើម) ធ្វើយ៉ាងណាឲ្យកម្ពុជាដើរឆ្ពោះទៅមុខប្រកបដោយស្ថិរភាព វិបុលភាព និងភាពសុខដុម។ កម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើន តែកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែមានវិធីសាស្ត្រគត់មត់ ហ្មត់ចត់ ត្រឹមត្រូវជាពិសេសការបណ្ដុះបណ្ដាលកម្មាភិបាលជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយវិបត្តិទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាពជាទីបំផុត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print