បង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់​)​ ឃាត់ខ្លួន​មនុស្ស​ ១៦នាក់​ និង​វត្ថុ​តាង​ជាក់ស្ដែង​

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ចាម​ បានឱ្យដឹងនៅប្រលប់ថ្ងៃអាទិត្យទី​២​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ ក្រុម​អ្នកញៀនល្បែងស៉ីសង​បញ្ជល់មាន់​ខុសច្បាប់​ចំនួន​ ១៦នាក់​ និង​ដកហូត​បានមាន់ជល់ជាក់​ស្ដែង​ រួចនាំយកមកសាកសួរ​នៅអធិការដ្ឋាននគរបាលស្រុក​ស្រី​សន្ធរ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភព​ដដែល​បន្តថា​ ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចន្លងអូរ ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៦នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ១៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីកសាង សំណុំរឿងតាមនីតិវិធី​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print