នគរបាលស្រុកសាលាក្រៅឃាត់ខ្លួនជនដៃដល់ម្នាក់វាយអ្នករត់តាក់សុីបង្ករបួសស្នាមដោយដណ្ដើមម៉ូយគ្នា

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២១និង
៤៥នាទី ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា ដោយ
សារអ្នករត់តាក់សុីដណ្ដើមវេនម៉ូយគ្នា បានឈ្លោះប្រកែកគ្នាខឹងវាយទៅលើបុរសម្នាក់
រងរបួស,ស្ថិតនៅចំណុចមុខកាសុីណូម្កុដពេជ្រ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹង
កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបាន ឲ្យដឹងថា ជនរងគ្រោះដែលជនសង្ស័យវាយនោះឈ្មោះ ស្វាយ សាលឿត (ហៅ តុល) ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។(រងរបួសពកក្បាល ពកថាស និងហូរឈាមតាមត្រចៀក និងច្រមុះ) ។
.ជនសង្ស័យឈ្មោះ លី រតនៈ (ហៅ ណុល)ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបានបន្តថា ករណីនេះកើតឡើងដោយសារឪពុករបស់ជនរងគ្រោះបានឈ្លោះប្រកែកគ្នាក្នុងករណីដណ្ដើមវេនដឹកម៉ូយគ្នា ហើយឪពុកជនសង្ស័យបានតេទៅប្រាប់កូនដែលជាជនសង្ស័យ ថាក្មួយបានវាយគាត់ចំទ្រូង ទើបកូនគាត់ដែលជាជនសង្ស័យបានមកកន្លែងកើតហេតុតែពុំជួបក្មួយដែលមានរឿង ឃើញតែជនរងគ្រោះនៅនិយាយឈ្លោះប្រកែកគ្នាជាមួយឪពុករបស់ជន សង្ស័យក៏បានខឹងរួចក៏វាយទៅលើជនរងគ្រោះជាច្រើនដៃបណ្ដាលឲ្យពកថ្ងាស ពកក្បាល និងឈាមច្រមុះ ។

...

សមត្តកិច្ចនៃអធិកាដ្ឋាននគរបាលស្រុក
សាលាក្រៅបានបន្តទៀតថា ជនរង
គ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល ចំណែក
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះ
អាសន្ននៅអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿង
តាមនីតិវិធីច្បាប់៕ ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print