ភ្នំពេញ : ឃាត់ខ្លួនបុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្នុងបទល្មើស ១. ប្រឆាំងអ្នករាជការសាធារណៈ។ ២. ប្រើហឹង្សាដោយចេតនា។ ៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ នេះបើយោងតាមការបញ្ជាក់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញយកមកធ្វេីតេស្តសារធាតុញៀន គឺវិជ្ជមាន។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី
១. ប្រឆាំងអ្នករាជការសាធារណៈ
២. ប្រើហឹង្សាដោយចេតនា
៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៕