ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអមដំណេីរ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋានជូនកងទ័ព និងនគរបាល នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោល ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យអាជ្ញាធរមីន ជាអ្នកសម្របសម្រួល និងដោះស្រាយលេីការងារបោសសម្អាតសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីចូលរួមគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុវត្ថិភាពជូនដល់ក្រុមគ្រួសារកងទ័ព និងនគរបាល ដែលត្រូវមករស់នៅលើតំបន់ទាំងនេះ៕ ដោយ៖ ចន្ទ លីហ្សា