អានីតា បោះទុន១០ម៉ឺនដុល្លារបើកហាងស៊ែឡនថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកញ្ញា អានីតា បានបើកហាងថ្មីមួយទៀតដែលបោះទុនអស់១០ម៉ឺនដុល្លារអាមេរិកលើហាង ស៊ែឡន ធ្វើសក់ដែលជាលក្ខណៈលំដាប់ V.I.P  ក្រោយស្ងាត់ការងារសិល្បៈអស់ពេលជាច្រើនឆ្នាំ។ នេះគឺជាហាងទី២របស់តារាស្រីរូបនេះបន្ទាប់ពីហាងធ្វើក្រចកទី១នៅជិតគ្នានេះ ។

កាលពីចុងសប្តាហ៍នេះកញ្ញា អានីតា បានបើកសម្ពោធហាងរបស់ខ្លួននៅទីតាំងលើផ្លូវសុធារស់ ដោយមានសុទ្ធតែភ្ញៀវជាជនជាតិចិន និងមិត្តភក្តិរបស់នាងជាច្រើនមកគាំទ្រ និងចូលរួមកម្មវិធីបង្ហាញហាងធ្វើសក់ថ្មីមួយនេះ។

តារាសម្តែងរូបនេះបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ហាងនេះនាងបានចំណាយប្រហែលជាងអស់ជាង១០ម៉ឺនដុល្លារ ស្របពេលដែលនាងមានហាងជិតគ្នានេះមួយទៀត ដោយបើកខុសគ្នាតិច គឺគ្រាន់តែហាងមួយទៀតសម្រាប់រចនាម៉ូតក្រចក។ ទោះជាយ៉ាងណាទុនច្រើនគួរសមនេះមិនមែនជាលុយសុទ្ធរបស់នាងតែម្នាក់ទេគឺនាងបាន ចាប់ជាមួយដៃគូរកស៊ីជាជនជាតិចិន ។ ក្រៅពីការបញ្ជាក់នេះនាងបានឆ្លើយបដិសេធដែរថា ម្ចាស់ភាគហ៊ុនម្នាក់ទៀតនោះគឺជាដៃគូរកស៊ីជាមួយនាងប៉ុណ្ណោះដែលគាត់មិនមែនជាសង្សារនាងទេ ។

ទោះជាយ៉ាងណានាងបង្ហើបដែរថា នាងនិងដៃគូជំនួញនេះមិនទាន់គិតគូដល់រឿងស្នេហានិងរឿងរៀបការនោះទេ ប៉ុន្តែនាងបានអះអាងថា ដៃគូនេះជាបុរសម្នាក់ដែលល្អនិងចេះយល់ចិត្តនាង បើទោះបីជាទើបស្គាល់យ៉ាងណាក្តី។

តារារាងស្លីមរូបនេះបានរំលឹកថា នាងបានសម្រាកពីការងារសិល្បៈប្រហែលជា១០ ឆ្នាំហើយ ដោយសារតែរវល់រឿងការងាររកស៊ី និង មានបញ្ហាសុខភាពលើផ្ទៃមុខ។ ក្នុងរយៈពេល១០ឆ្នាំមកនេះ នាងបានបើកហាងលក់សម្លៀកបំពាក់ និងហាងស៊ែឡន ជាច្រើនកន្លែង។ ក្រោយពីនាងសម្រាក់ពីការងារសិល្បៈអស់ពេលជាយូរមកនោះ នាងបានចេញមុខជាថ្មីដោយបានថតរឿងកន្លងមកដូចជា រឿង “ណារ៉ូសាម៉ាលី” និង “កូនក្រមុំ២៥០០” ។ កន្លងមកនាងបានចេញថតស្ពតឱ្យបណ្តាក្រមហ៊ុនពាណិជ្ជកម្ម នៅប្រទេសថៃផងដែរ។ កញ្ញា អានីតា បានបញ្ជាក់ថា ហាងរបស់នាងមាននារីធ្វើសក់ប្រហែលជា២០នាក់សម្រាប់ទទួលភ្ញៀវ។ ក្នុងអំឡុងពេលបើកហាងថ្មីរបស់នាងនេះ នេះជាកម្មវិធីពិសេសសម្រាប់១០ថ្ងៃដំបូង  ភ្ញៀវណាមកបាន១០លើក នឹងធ្វើសក់ជូនមួយលើកអត់គិតថ្លៃ។ នាងបញ្ជាក់ដែរថាក្រោយបើកដំណើរការអាជីវកម្មទាំងនេះនឹងធ្វើឲ្យនាងមិនមានពេលច្រើនក្នុងការងារសិល្បៈទេ​ ប៉ុ​ន្តែប្រសិនបើមានឱកាសនាងនឹងបន្តការងារសិល្បៈទៅមុខបន្តទៀត៕

13396542_1055085777890401_68418117_o

13446351_1055094737889505_2130234284_o

13410794_1055095127889466_2037948997_o

13441755_1055095111222801_1062984807_o

13446197_1055095147889464_697277721_o

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print