ខេត្តកោះកុង៖ គិតមកត្រឹមថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ នេះ ដំណើរការជួសជុលឡើងវិញទំនប់ការពារទឹកប្រៃបឹងព្រាវ ស្ថិតក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង សម្រេចលទ្ធផលបានប្រមាណ ៩៥ ភាគរយ ហើយ ។
សូមរំលឹកជូនថា ទំនប់ការពារទឹកប្រៃបឹងព្រាវ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុលឡើងវិញ ប្រវែង ៤.៩០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការមួយចំនួនទៀត កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ ។
ក្រោយពេលជួសជុលរួច ទំនប់ការពារទឹកប្រៃបឹងព្រាវ នឹងដើរតួនាទីការពារការហូរជ្រាបចូលនៃទឹកសមុទ្រ មកលើដីស្រែ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ប្រមាណ ២.១៤០ ហិកតា ៕
ដោយ៖ សុវណ្ណារ៉ា
...