ខេត្តព្រះវិហារ : ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អ្នកដំណើរ អាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាមន្ត្រីខាងអភិរក្សការពារ សត្វព្រៃ និងការពារធនធានធម្មជាតិ បានចាប់អារម្មណ៍ ចំពោះ ការរស់នៅ របស់សត្វខ្ទីង ២ក្បាល បានមកចូលក្នុងហ្វូងគោអ្នកស្រុក ដើម្បីរកស៊ីស្មៅ ចំណីដូចគ្នា ។
អ្នកភូមិនិយាយថា, មានសត្វខ្ទីង ២ក្បាល កាន់តែបន្សាំជាមួយនឹងមនុស្ស ដោយបានដើរចូលទៅក្នុងភូមិជាមួយហ្វូងគោ ។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សត្វខ្ទីង ចំនួន ២ក្បាល ដែលរស់នៅជាមួយហ្វូងគោ ប្រជាពលរដ្ឋស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ កាន់តែបន្សាំជាមួយនឹងមនុស្ស ។
ពេលនេះសត្វខ្ទីងទាំង ២ បានដើរចូលទៅក្នុងភូមិជាមួយហ្វូងគោជាធម្មតា បង្ហាញពីការ អភិរក្សការពារ បានល្អប្រសើរ។
សូមបញ្ជាក់ថា, សត្វខ្ទីងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ៕
ដោយ : សហការី