មជ្ឈិមបក្សវៀតណាមនឹងបើកកិច្ចប្រជុំដើម្បីជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោក ង្វៀង សួន ហ្វុក ដែលបានលាលែងពីតំណែង

ចែករំលែក៖

យោងតាមប្រភពបានឱ្យដឹងថា សមាជិកដ៏មានអំណាចទាំង១៧២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាចនឹងជួបប្រជុំនៅទីក្រុងហាណូយនៅសប្តាហ៍ក្រោយនេះដើម្បីយអនុម័តជ្រើសរើសប្រធានាធិបតីថ្មី ។

អតីតប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលាលែងពីតំណែងដោយហេតុផលថា លោក “ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវនយោបាយរបស់ប្រមុខរដ្ឋនៅពេលដែលមន្ត្រីមួយចំនួនបានបំពានច្បាប់ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ”។
បន្ទាប់ពីនោះ រដ្ឋសភានឹងបោះឆ្នោតជ្រើសរើសប្រធានរដ្ឋជាផ្លូវការក្នុងពេលឆាប់ៗនេះ ប្រហែលជានៅថ្ងៃទី ១ ខែមីនា ប៉ុន្តែនេះគ្រាន់តែជានីតិវិធីប៉ុណ្ណោះ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ប្រភពពីក្រុមមន្រ្តីនិងអ្នកការទូតវៀតណាមបាននិយាយថា តំណែងប្រធានាធិបតីថ្មីទំនងជាបានទៅលើលោក Vo Van Thuong អាយុ៥២ឆ្នាំ ដែលបច្ចុប្បន្នគឺជាសមាជិកមានវ័យក្មេងជាងគេបំផុតនៅក្នុងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនីស្តវៀតណាម។ លោក ធឿង ក៏ត្រូវគេមើលឃើញថា ជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម គឺលោក Nguyen Phu Trong ដែលជាអ្នកនយោបាយមានឥទ្ធិពលបំផុត នៅក្នុងប្រទេសវៀតណាមផងដែរ។
យុទ្ធនាការបោសសម្អាតអំពើពុករលួយនៅប្រទេសវៀតណាមនាពេលកន្លងមកនេះ បានមើលឃើញមន្រ្តីសរុបរាប់រយនាក់ត្រូវបានស៉ើបអង្កេត ហើយអ្នកនយោបាយជាន់ខ្ពស់ជាច្រើន ត្រូវបានដកហូតតំណែង ក្នុងនោះរួមមានឧបនាយករដ្ឋមន្រ្តីពីរនាក់ផងដែរ។ កាលពីខែមករា លោក Nguyen Xuan Phuc ស្រាប់តែបានលាលែងពីតំណែងប្រធានាធិបតីភ្លាមៗបន្ទាប់ពីត្រូវបានគណបក្សកុម្មុយនីស្តវៀតណាមទម្លាក់កំហុសសម្រាប់ការប្រព្រឹត្តល្មើសផ្សេងៗដោយក្រុមមន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់លោក។ ប្រធានាធិបតីវៀតណាមស្តីទីបច្ចុប្បន្ន គឺលោកស្រី Vo Thi Anh Xuan ដែលមានតួនាទីជាអនុប្រធានាធិបតី នៅពេលដែលលោក ហ្វុក លាលែងពីតំណែង៕ ដោយធីរីណា

...

រូប​ថត​ : Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print