បញ្ជូនខ្លួនស្ត្រីម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធការបង្រ្កាបទីតាំងម៉ាស្សាកោសជប់ បង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាលជំនាញ​ប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ បាន បញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចមិនទាន់បញ្ជាក់ ពីអត្តសញ្ញាណ ជនសង្ស័យដែលជាស្ត្រីភេទ ដែលបញ្ជូនទៅកាន់សាលាដំបូងនៅឡើយនោះទេ។

​សូមបញ្ជាក់ថា ទីតាំងម៉ាស្សា​ និងកោសជប់មួយកន្លែងយីហោ456​ ដែលលួចបេីកបម្រើសេវាកម្មផ្លូវភេទ​ ត្រូវបានកម្លាំង​នគរបាលជំនាញ​ប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ ធ្វេីការឆ្មក់​បង្រ្កាបដោយនៅក្នុងនោះឃាត់មនុស្សបាន០៥នាក់ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន​ ។ 

ក្នុងប្រតិបត្តិការ​បង្រ្កាបខាងលេីនេះ​ដែរ បានធ្វេីឡេីងកាលពីវេលា​ម៉ោង​៨យប់​ថ្ងៃសុក្រ​ ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថិត​នៅក្បែរស្តុបក្បាលថ្នល់​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​២៧១​ ក្នុងសង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

សមត្ថកិច្ចជំនាញដែលចុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សា​ កោសជប់​ យីហោ៤៥៦ខាងលេីនេះបានឱ្យដឹងថា​ ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកការស្រាវជ្រាវ​ជាច្រេីនថ្ងៃមកហេីយ​ដែលនៅក្នុងនោះមានលួចទទួលបំរេីសេវាកម្មផ្លូវភេទ​ បន្ទាប់មកក៏រាយការណ៍ទៅថ្នាក់លេី​សុំគោលការណ៍​ដាក់កម្លាំងដើម្បីចុះបង្ក្រាបតែម្ដង​ ដោយនៅក្នុងនោះឃាត់មនុស្សស្រីបានចំនួន០៥នាក់​ និងមានមេការម្នាក់​ ហើយដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ​ ។ 

​ ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍បង្រ្កាបទីតាំងខាងលេីនេះរួចត្រូវបានបិតហាងជាបណ្ដោះអាសន្ន​។ រីឯមនុស្សស្រីចំនួន០៥នាក់​ រួមនិងវត្ថុតាង​ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី​ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបើកបញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានាភ្នំពេញហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលដំណាងឯកាបើកការស៊ើបសួរនៅឡើយ៕​ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print