អ្នកគាំទ្រក្លិប Besiktas បោះប្រដាប់ប្រដាក្មេងលេងលើទីលានសម្រាប់កុមាររងផលប៉ះពាល់ដោយរញ្ជួយដីនៅទួរគី

ចែករំលែក៖

ក្រុមអ្នកគាំទ្រក្លិប Besiktas បានបោះចោលប្រដាប់ក្មេងលេងទន់ៗរាប់ពាន់នៅលើទីលាន អំឡុងពេលប្រកួតជាមួយក្រុមAntalyaspor ដើម្បីបរិច្ចាគដល់កុមារដែលរងគ្រោះដោយការរញ្ជួយដី។

ការប្រកួតត្រូវបានផ្អាកបន្ទាប់ពីរយៈពេល៤នាទីនិង១៧វិនាទី ដែលតំណាងឱ្យពេលវេលារញ្ជួយដីលើកដំបូងបានវាយប្រហារប្រទេសទួរគី និងស៊ីរីកាលពីម៉ោង៤និង១៧នាទី ថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ។ បន្ទាប់មកអ្នកគាំទ្របានចាប់ផ្តើមបោះចោលរបស់ក្មេងលេង ដែលនឹងត្រូវផ្តល់ឱ្យកុមារនៅក្នុងប្រទេសទួរគី និងស៊ីរីពីកន្លែងឈរ។

ក្លិប Besiktas បានប្រកាសថាអ្នកគាំទ្ររបស់យើងបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយហៅថា ប្រដាប់ក្មេងលេងនេះគឺជាមិត្តរបស់ខ្ញុំ ក្នុងអំឡុងពេលប្រកួតក្នុងគោលបំណងដើម្បីផ្តល់សីលធម៌ដល់ក្មេងៗដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ អ្នកគាំទ្របានបោះកន្សែងបង់ក អាវក្រៅ និងប្រដាប់ប្រដាក្មេងលេងជាច្រើន ដើម្បីផ្តល់ជាអំណោយដល់កុមារនៅក្នុងតំបន់រញ្ជួយដី

កីឡាកររបស់ Besiktas បានឡើងកំដៅសាច់ដុំជាមួយនឹងឈ្មោះទីក្រុងភាគខាងត្បូងប្រទេសដែលរងផលប៉ះពាល់ មុនពេលពិធីមុនការប្រកួតត្រូវបានធ្វើឡើង ហើយអ្នកគាំទ្របានអបអរសាទរដល់មន្ត្រីស្វែងរក និងជួយសង្គ្រោះដែលមានវត្តមាននៅកីឡដ្ឋានVodafone

ខ្សែការពារ Tayyib Sanuc បាននិយាយថាមានរឿងសំខាន់ជាងបាល់ទាត់ទៅទៀត យើងឆ្លងកាត់គ្រាលំបាកក្នុងនាមប្រទេសមួយ យើងរួមគ្នានឹងព្យាបាលរបួស។ អ្នកគាំទ្ររបស់យើងបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ខ្ញុំពិតជារំភើបចិត្តណាស់។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងមិនជួបគ្រោះមហន្តរាយបែបនេះទៀតទេ

ក្រុម Gaziantep និង Hatayspor បានដកខ្លួនចេញពីរដូវកាលទួរគី Super Lig បន្ទាប់ពីគ្រោះរញ្ជួយដី ដោយមាន Christian Atsu របស់ក្រុម Hatayspor ក្នុងចំនោមជនរងគ្រោះដែលជាង៥០,០០០នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print