អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​៖​ ស្នើឱ្យមន្ត្រីជំនាញ​មូលដ្ឋាន​​ ត្រូវចុះពិនិត្យ និងស្រង់ស្ថិតិផលប៉ះពាល់ការខូចខាតដោយគ្រោះទឹកជំនន់នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរសៀលម្សិលមិញនេះ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និង ប្រកាសអនុក្រឹត្យផ្សព្វផ្សាយ លេខ នស/រកត/១២១៥/១១៤១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិខេត្តក្រចេះ។

លោកអភិបាលរង ក្នុងឆ្នាំ២០២២ កន្លងទៅ ទឹកទន្លេមេគង្គ បានឡើងដល់កម្រិតអតិបរិមាកម្ពស់ ២០,៦១ម៉ែត្រ (កម្រិតប្រុង ប្រយ័ត្ន២២ម៉ែត្រ) និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យតំបន់សងខាងទន្លេមេគង្គ និងព្រែកមួយចំនួន បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ភូមិក្នុងខេត្ត ធ្វើអោយប៉ះពាល់ដំណាំ ស្រូវចំនួន ៣.៤៥៩ហ.ត ក្នុងនោះខូចខាតចំនួន ២.៧៩៣ហ.ត ,ដំណាំសាកវប្បកម្មចំនួន១២៤ហ. ខូចខាត ចំនួន១២៣ហ.ត,ប៉ះពាល់ផ្ទះចំនួន១.៥២៩ខ្នង ជម្លៀសប្រជាពលរដ្ឋទៅ ទីទួលសុវត្ថិភាពចំនួន៨៩៩គ្រួសារ ប៉ះពាល់សាលារៀន១៥កន្លែង វិហារសាសនា ០៨កន្លែង លិចផ្លូវគ្រួសក្រហមប្រវែង៦៥.៤៧៤ម៉ែត្រ លិចស្ពានបេឡេត៍ ២៤កន្លែង (ខូច ២កន្លែង ) លិចលូកាត់ផ្លូវ ៤៣កន្លែង (ខូច២កន្លែង) លិចទំនប់ទឹក៥២កន្លែង ប្រវែង ២០.៥៥០ម៉ែត្រ លិចអណ្ដូងលូចំនួន ០៤កន្លែង ផ្ទះចំនួន ១០៧ខ្នង ក្នុងនោះខូចខាតទាំងស្រុង ០៧ខ្នង ស្មើនឹង១០២គ្រួសារសាលារៀន០១កន្លែង, វត្តអារាម ០១កន្លែង, ឡថ្នាំជក់១០កន្លែង ។ករណី អគ្គីភ័យ រន្ទះបាញ់ កើតឡើង បាក់ច្រាំងទន្លេ ប្រវែង ៦ម៉ែត្រ ។

លោក​ ច័ន្ទ​ លំផាត់ ក្នុងនាមលោកកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញសេនាធិការគ្រប់គ្រងគ្រោះមហន្តរាយនៃការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើការកែសម្រួលតាមដានផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ ព្រមទាំង បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ ឆ្លើយតបបានគ្រប់ កាលៈទេសៈ។​ ថ្នាក់ខេត្តត្រូវកែសម្រួលឡើងវិញនិងចងក្រងជាសៀវភៅ និងធ្វើរបាយការណ៏ស្ថិតិប្រចាំឆមាសនិងប្រចាំឆ្នាំ គឺជាផែនថ្នាក់ជាតិ។ពិសេសស្រុកណាដែលផលប៉ះពាល់រងគ្រោះដោយសារទឹកជំនន់និងរាំងស្ងួត ត្រូវអោយមានការចូលរួមពីកងកម្លាំងទាំងបី។​ ហើយបើមានគ្រោះមហន្តរាយធ្ងន់ធ្ង ដែលហួសពីសម្តកិច្ចគឺមានថ្នាក់ជាតិ ដែលមានសម្តេចតេជោហ៊ុន សែនជាប្រធាន គ្រប់គ្រងគ្រោះមហន្តរាយនិងលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធានទី១ រួមនឹងក្រសួងស្ថាប័ន្ធនានាជាសមាជិក ចុះអន្តគមន៍ឆ្លើយតប និងត្រៀមបម្រុង ការងារគ្រោះមហន្តរាយដោយធម្មជាតិនិងគ្រោះមហន្តរាយដោយមនុស្ស ។

ជាមួយគ្នានោះ​ លោក​ ច័ន្ទ​ លំផាត់​ បានស្នើឱ្យអនុវត្តន៍និងជាប្រចាំដល់មន្ត្រីជំនាញ​ ត្រូវចុះពិនិត្យ និងស្រង់ស្ថិតិផលប៉ះពាល់ និងការខូចខាតដោយគ្រោះទឹកជំនន់នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់។ លោកបន្តថា​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្វនានា សាខាកាកបាទក្រហមនិងសប្បុរជនក្នុងនិងក្រៅប្រទេស អង្កការក្រៅរដ្ឋាភិបាលតែងតែ ឆ្លើយតបដោះស្រាយទាន់ពេលវេលាពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។

...

លោកអនុប្រធានរូបនេះ បានបន្តថា លេខាធិការខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយគឺរៀបចំ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះ មហន្តរាយទឹកជំនន់ និងរាំងស្ងួត សហកាជាមួយមន្ទីរ អង្គភាពជុំវិញ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានា វិស័យឯកជន អោយយល់ជ្រាបពីការ ប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ព្រីស៊ឺម(PRISM) បានបញ្ចូលទាន់លឿននិងឆ្លើយតបជាទន្និន័យបឋមនិងផ្សព្វផ្សាយប្រព័ន្ធ ប្រកាសឱ្យដឹងមុន១២ ៩៤(ដប់ពីរកៅបួន) ប្រកាសអោយដឹងមុនដល់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ស្របតាមផែនការ យុទ្ធសាស្រ្ត ជាតិ សម្រាប់ កាត់បន្ថយ ហានិ ភ័យ គ្រោះ មហន្តរាយ យោងទៅ លើ ច្បាប់គ្រប់គ្រង គ្រោះមហន្តរាយ ផែនការ អភិវឌ្ឍរន៏និង យុទ្ធសាស្រ្តចតុកោណ របស់រាជ រដ្ឋាភិបាលកម្ពុជា៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print