សមត្ថកិច្ច​ចម្រុះ​ ចុះត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្រ្កាបបទល្មេី​សគ្រឿងញៀននិងសារធាតុផ្សំ​គ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ និងបង្ការទប់ស្កាត់បង្រ្កាបបទល្មេី​សគ្រឿងញៀន​ និងសារធាតុផ្សំ​គ្រឿងញៀនខុសច្បាប់​ លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ស្នង​ការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោ​ក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ​ប្រឆាំងគ្រឿ​ងញៀន កាលពីថ្ងៃទី​២៧​ ខែកុម្ភៈ​ម្សិលមិញនេះ​ បានចាត់តាំងលោកវរសេ​នីយ៍ឯក សុខ និមល នាយការិ​យាល័យនគរបាលប្រឆាំងគ្រឿង​ញៀន ដឹកនាំកម្លាំង​នគរបាលចូលរួមសហ​ការចុះត្រួតពិនិត្យចល័តតាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកសំពៅលូន។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​មានចំនួន​០២​គោលដៅដូចខាងក្រោម៖
*គោលដៅទី០១៖ នៅចំណុចផ្លូវលេខ57B ក្រុមទី៦ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូ ខេត្តបាត់ដំបង លើយានយន្តចំនួន ២៥៨គ្រឿង មនុស្ស ៤០០នាក់​ស្រី ១៨០នាក់ក្នុងនោះ៖
-រថយន្តធុនធំ ចំនួន ១១៥គ្រឿង មនុស្ស ១៨៥នាក់​ស្រី៧៥នាក់។
-រថយន្តធុនតូចចំនួន ១៤៣គ្រឿង មនុស្ស ២១៥នាក់​ស្រី១០៥នាក់ និងម៉ូតូចំនួន ៩៣គ្រឿង មនុស្ស ១៧៥​នាក់ស្រី ៩២នាក់។

*គោលដៅទី០២៖ ផ្លូវលេខ59 ក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន វេលាម៉ោង១៣​និង​០០នាទីរសៀល លើរថយន្តចំនួន ២​៣១គ្រឿង មនុស្ស ៤៨៤នាក់ស្រី២១២នាក់ និងម៉ូតូ៦៧គ្រឿង មនុស្ស១១២នាក់ ស្រី៥៧នាក់ ក្នុងនោះ៖
-រថយន្តធុនធំ ចំនួន ៨៤គ្រឿង មនុស្ស ១៨៧នាក់ ស្រី៨២នាក់។
-រថយន្តធុនតូចចំនួន ១៤៧គ្រឿង មនុស្ស ២៩៧នាក់ ស្រី១៣០នាក់។

ជាលទ្ធផលសរុបទាំង០២គោលដៅ ៖ យានយន្តសរុប ៤៨៩គ្រឿង មនុស្ស ៨៨៤នាក់ស្រី ៣៩២នាក់ និងម៉ូតូសរុប ១៦០គ្រឿងមនុស្ស ២៨៧នាក់ស្រី ១៤៩នាក់ ។

...

ក្នុងកិច្ចប្រតិបត្តិការនេះ​សមត្ថកិច្ចបានធ្វើតេស្តលើអ្នក​បើកបរយានយន្ត (អ្នកបេីកបររថយន្ត)ចំនួន ៧៤នាក់ រកឃើញផ្ទុកសារធាតុញៀន០៣នា​ក់ (ជាជនជាតិថៃ) ហើយបានដក​ហូតប័ណ្ណបើកបរ និងធ្វើការអប់រំ​ប្រគល់ឱ្យខាងសមត្ថកិច្ចថៃ (ប៉ូលីសថៃ) នៅច្រកព្រំដែនមកធានាយកទៅធ្វើការអប់រំបន្ត។​ ក្រៅពីនេះពុំបានរកឃើញសារធាតុផ្សំគីមីខុសច្បាប់ឡើយ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print