ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១៨នាក់ (ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ៣នាក់ និងប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ១៨នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន៖មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ១៧៧,២៧ក្រាម និង៣កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល ១១អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល ៧អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៤អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៣ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ២,៦៦ក្រាម ។
៤ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤៣ក្រាម ។
៥ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៤០,៤៣ក្រាម ។
៦ / ព្រៃវែង ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ។
៧ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច ។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៥ក្រាម ។
២ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២,២៧ក្រាម ។
៣ / កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៩,០៩ក្រាម ។
៤ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៣៤ក្រាម ៕ដោយ៖សហការី