ភ្នំពេញ : លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ ដោយបញ្ជាក់យ៉ាងដូច្នេះថា, កំហុសដ៏ធំ ២ ដែលបស្ចឹមប្រទេសបានកសាងមកលើប្រជាជនកម្ពុជា :។ លោករដ្ឋមន្ត្រីបានដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃ វិទ្យាស្ថានបច្ចេកទេសកម្ពុជា នៅ កោះពេជ្រថ្ងៃទី ១ មីនា ២០២៣។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវកាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោ បញ្ជាក់លម្អិតថា :
ទី ១ – ក្នុងពេលដែលគេអួតពីប្រជាធិបតេយ្យ គេបែរជាទទួលស្គាល់ការធ្វើរដ្ឋប្រហាររបស់លន់នល់ ទម្លាក់សម្តេចព្រះសីហនុនាឆ្នាំ ១៩៧០
ទី ២ – ក្នុងពេលដែលគេស្រែកពីសិទ្ធិមនុស្ស នៅឆ្នាំ ១៩៧៩ និង នៅឆ្នាំជាបន្តបន្ទាប់ ពួកគេបោះឆ្នោតអោយពួក ប៉ុលពត នៅបន្តអង្គុយក្នុងអង្គការសហប្រជាជាតិតំណាងអោយប្រជាជនខ្មែរទាំងមូលដដែល ។
រហូតមកទល់ពេលនេះ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេ និយាយថាសោកស្តាយ ឬ សូមទោស លើកំហុសទាំង ២ នេះឡើយ ៕
ដោយ : សិលា