លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០១ មីនា ចំនួន ៣៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧០នាក់

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងងនៅល្ងាចថ្ងៃចន្ទទី០១​ ខែមីនា​ ឆ្នាំ​២០២៣នេះថាគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៧០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនាថ្ងៃទី០១ ខែមីនានេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៧០នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់​មនុស្ស​ ២៣នាក់​ ,ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់មនុស្ស​ ១១នាក់​ និងប្រើប្រាស់ ១២ករណី ឃាត់​មនុស្ស​ ៣៦នាក់ (ស្រី ២នាក់) ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែមីនា រួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០០៦៦,៨៤ក្រាម និង១៦កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមាន ១៤អង្គភាព បានចូលរួមបង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាល ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យកIce ១៥,៨៤ក្រាម ។

២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩៩៨៦,៦៨ក្រាម ។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៨ក្រាម ។

៤ / កំពង់ចាម៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ។

៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២៩ក្រាម ។

៦ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ៥ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥១,០៨ក្រាមនិង១៤កញ្ចប់តូច ។

៧ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៥៦ក្រាម ។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ។

៩ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧៦ក្រាម ។

១០ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៩ក្រាម ។

១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច ។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៤៧ក្រាម ។

៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៩ក្រាម ៕ដោយ​៖សហការី​

 

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print