ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនមេ ការក្រុមហ៊ុនចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងឲ្យសមត្តកិច្ចតាមចាប់ខ្លួនខ្មែរម្នាក់ទៀត ពាក់ពន្ធករណីចាយសែកស្អុយជាង៥ លានដុល្លារអាមេរិក ។ ជនសង្ស័យឈ្មោះ WU QUANG JIE ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិចិនហុងកុង ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ មុខរបរ ជាមេការ ក្រុមហ៊ុនសាងសង់ហ្សុងលាន អុិនធើណេសិនណល វេសមិន ។ ជនសង្ស័យត្រូវបានកម្លាំ ងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៣១៥ សង្កាត់បឹង កក់១ ខណ្ឌទួលគោក ។ ដើមចមពីការចាប់ខ្លួនជនសង្ស័យខាង លើនេះ គឺតាមយោងតាមពាក្យបណ្ដឹងរបស់ម្ចាស់បំណុលដែលបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បុរសខ្មែរម្នាក់ និងឈ្មោះ WU QUA NG JIE ជនជាតិចិន ជាមេការ និងតំណាងឲ្យក្រុមហ៊ុន ហ្សុងលាន អុិនធើណេសិនណល វេសមិន បានស្នើសុំខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៥ ៥០០ ០០០ ដុល្លារអាមេរិក ដោយជនជាតិខ្មែរម្នាក់នោះបានធ្វើលិខិតធានាអះអាងថា នឹងសងវិញតាមរយៈមូលប្បទានបត្រចំនួន៥ សន្លឹក គឺមូល ប្បទានប័ត្រចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ជាបន្តបន្ទាប់ ។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រ ដែលមានទឹកប្រាក់ប្រមាណ ៣ លាន ៥សែនដុល្លារអាមេរិកទៅបើកនៅធនាការ ស្រាប់តែខាងធនាគារឆ្លើយ តបមកវិញថា មូលប្បទានបត្រចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ របស់ឈ្មោះ WU QUANG JIE និងខ្មែរម្នាក់នោះ ជាមូលប្បទានបត្រ គ្មានសាច់ប្រាក់ ពោលគឺ សែកស្អុយ ។ បន្ទាប់ពីដឹងថា មេការជនជាតិ និង និងខ្មែរម្នាក់ រួមគ្នាមានគំនិតទុច្ចរិតឆបោក លើទឹកប្រាក់ជាង៥លានដុល្លារនោះ ទើបម្ចាស់បំណុលស្វះស្វែងរកការជួបចចារជាមួយ(ខ្មែរ)សុំលាក់ឈ្មោះ និង WU QUANG JIE ដើម្បីពិភាក្សាដោះស្រាយបំណុល ហើយពួកគេក៏បានសុំពន្យាសង ទីបំផុត”សងខ្យល់” ។ ករណីដូចបានរៀបរាប់ខាងលើនេះហើយដែលជាបទល្មើស បានធ្វើតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ រួចដាក់ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិចិននោះ ៕ ដោយ៖ រ៉ារ៉ា