ការប្រកួតជម្រុះ FA Cup ជុំទី៥បានបញ្ចប់ហើយក្នុងនោះបានរកឃើញ៨ក្រុមឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៅរដូវកាលនេះ។ ក្រុមេឃខៀវ Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley របស់អតីតកីឡាករ Vincent Kompany ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ។
វីរបុរសរបស់ Man City កីឡាករ Kompany ដែលបានលេងឱ្យក្លិបពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ បានដឹកនាំក្រុម Burnley ទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌ Championship ក្នុងរដូវកាលដំបូងរបស់គាត់ដែលដឹកនាំ។
ក្រុម Grimsby មកពី League Two ដែលជាក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតដែលនៅសេសសល់ក្នុង FA Cup ត្រូវប៉ះក្រុមBrighton & Hove Albion ហើយ Manchester United ធ្វើជាម្ចាស់ផ្ទះ Fulham ក្នុងការប្រកួត Premier League ទាំងអស់។
ក្រុម Sheffield United ប្រកួតជាមួយក្រុម Blackburn ដែលជាគូប្រជែង Championship ក្នុងការប្រកួតចុងក្រោយជាមួយគ្នា។ ក្រុម Sheffield United បានធ្វើឱ្យ Tottenham Hotspur ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌPremier League កាលពីថ្ងៃពុធ ខណៈដែលក្រុម Blackburn បានធ្វើឱ្យក្រុម Leicester City ខកចិត្តក្នុងការប្រកួតជុំទី៥របស់ពួកគេ។
ក្រុម Grimsby បាន បង្កើត លទ្ធផល នៃ ការ ប្រកួត ជុំ ទី៥ ដោយ ការ យក ឈ្នះ ២–១ នៅ លើ ក្រុម Southampton នៃ ក្របខ័ណ្ឌ Premier League ដើម្បី ឈាន ទៅ កាន់ វគ្គ១ /៤ផ្តាច់ ព្រ័ត្រ នៃ FA Cup ជា លើក ដំបូង គិត ចាប់ តាំង ពី ឆ្នាំ១៩៣៩។
ការប្រកួតជម្រុះជុំទី៥ដែលបានបញ្ចប់កាលពីរាត្រីថ្ងៃពុធគឺក្រុម Man City បានយកឈ្នះ Bristol City ៣–១, Fulham ឈ្នះLeeds ២–០, Blackburn ឈ្នះ Leicester City ២–១, Brighton ឈ្នះ Stoke ១–០ ដែលក្រុមទាំងនេះបានប្រកួតកាលពីថ្ងៃទី២៨ កុម្ភៈ។ ចំណែកក្រុម Grimsby យកឈ្នះ Southampton ២–១, ក្រុម Burnley ឈ្នះ Fleetwood ១–០, Man Utd ឈ្នះ West Ham ៣–១ និង Sheff ឈ្នះ Tottenham ១–០ ដែលក្រុមទាំងនេះបានប្រកួតកាលពីរាត្រីថ្ងៃទី១ឈានចូលថ្ងៃទី២មីនា។
សម្រាប់ការ ប្រកួត វគ្គ ៨ ក្រុម ចុង ក្រោយនៃពានរង្វាន់ FA Cup នឹង ត្រូវ លេង ពី ថ្ងៃ ទី ១៧ ដល់ ថ្ងៃទី ១៩ ខែ មីនា។ ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ FA Cup៖ Manchester City ប៉ះ Burnley, Manchester United ប៉ះ Fulham, Brighton & Hove Albion ប៉ះ Grimsby Town និង Sheffield United ប៉ះ Blackburn Rovers ៕ (រូបភាព ៖ BBC Sport)