ខេត្តសៀមរាប : រថយន្តមួយគ្រឿងបើកជាន់ជើងបុរសម្នាក់ ហើយមិនព្រមដោះស្រាយជាមួយ៊៊ជនរងគ្រោះ ព្យាយាមបើកគេចពីកន្លែងកើតហេតុ តែឃាត់បានដដែល។
យោងតាមសេចក្ដីរាយកាណ៍បានឲ្យដឹងថា, មាន
ករណីរថយន្ត១គ្រឿងសេរីទំនើបពាក់ស្លាកលេខសៀមរាប2A- 7373 បានបើកដោយបុរស់ម្នាក់មិនស្គាល់ឈ្មោះ គឺបើពីកើតទៅលិច ក៏មកដល់ចំនុចជិតផ្លូវបំបែកជា៤ជិតកន្លែងលក់ចង្រឹត និងលក់ផ្លែឈើ ម្ជូរនៅផ្លូវ៦០ម៉ែត្រក៏ស្រាប់តែរថយន្តនោះបានបើជាន់ជើងបុរសម្នាក់កំពុងតែដើរតាមផ្លូវបណ្តាលអោយរងរហួសធ្ងន់។
ទីតាំងកើតហេតុនៅនៅវេលាម៉ោង១៩:៣០នាទីនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ 60 ម៉ែត្រស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប។
ប្រភពពីអាជីវករលក់ដូរនៅផ្លូវ 60 ម៉ែត្របានឲដឹងថា:
ពួកគាត់ឃើញរថយន្តមួយគ្រឿងបើកបរទិសដៅពីកើតទៅលិចក៏ត្រូវបានជាន់ជើងបុរសម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ អាជីវករនៅទីនោះបានជួយសម្របសម្រួលឲ្យម្ចាស់ឡានជួយចេញថ្លៃថ្នាំពេទ្យបន្តិចបន្តួចទៅកាន់ជនរងគ្រោះតែបែរជាម្ចាស់រថយន្តមិនព្រមជួយចេញឲ្យជនរងគ្រោះនោះទេ។
យោងតាមប្រភពពីលក់ដូរផ្លូវ៦០ម៉ែត្រពួកគាត់បានក្រឡែកមើលទៅក្នុងរថយន្តគាត់ឃើញមានមួកប៉ូលីសមួយនៅក្នុងរថយន្តរបស់ គាត់សង្ស័យថាម្ចាស់រថយន្តនោះគឺជាមន្ត្រីនគរបាលហើយមើលទៅ។
គ្រាន់តែរឿងបន្តិចបន្តួចសោះហេតុអី្វបានជាគាត់មិនព្រមសម្រួលឲ្យជនរងគ្រោះ ! ជាចុងក្រោយត្រូវសមត្ថកិច្ចចរាចរណ៍យកទាំងរថយន្តទាំងមនុស្សយកមកកាន់ទីស្នាក់ការដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕
ដោយ : សហការី