រាជរដ្ឋាភិបាលការរៀបចំយុទ្ធនាការ “ឆាំ្នទស្សនាកម្ពុជា ២០២៣”ដាក់គោលដៅ១២ ចំណុចសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ : ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣. រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ក្រោម ពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។ យុទ្ធនាការ“ឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១២ ចំណុចសំខាន់ ៖
ទី១ – លើកកម្ពស់កិត្តិនាមទេសចរណ៍“កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅ” នៅលើទីផ្សារ ទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣។

ទី២- ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ *ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិ ជំងឺកូវ័៥-១៩។

ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ប្រព្រឹត្តទៅប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖
១- ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” ដោយរំលេចអំពីអត្តសញ្ញាណនៃប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រមូលផ្ដុំដោយភាពទាក់ទាញទេសចរណ៍ដ៍អស្ចារ្យ និងការទទួល ស្វាគមន៍ដ៍កក់ក្តៅ ឈរលើសសរស្តម្ភ សក្កានុពលទាំង ៤ នៃទេសចរណ៍កម្ពុជា រួមមាន(១). បេតិកភណ្ឌវប្បធម៌ (២). អេកូទេសចរណ៍ (៣). ទេសចរណ៍ឆ្នេរ និង (៤). ភាពជាខ្មែរ ដែលអាចផ្តល់ជូន ភ្ញៀវទេសចរនូវបទពិសោធ និងភាពប្លែកៗគ្នាជារៀងរាល់ថ្ងៃប្រកបដោយក្តីសប្បាយរីករាយ តាមរយះ ប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

២- ក្រសួងទេសចរណ៍ត្រូវសហការជាមួយនឹងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) ដើម្បីជំរុញការផ្សព្វផ្សាយ និងការប្រើខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ “ឆ្នាំទស្សនា កម្ពុជា ២០២៣” ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា“ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង“បូរីនិងរំដួល” ព្រមទាំងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឱ្យបានទូលំទូលាយនៅតាមក្រុមហ៊ុនអាកាសចរណ៍ ច្រកទ្វារអន្តរជាតិ តាមទីតាំង សាធារណះសំខាន់ៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ ស្ថាប័នរដ្ឋ ឯកជន ដៃគូពាក់ព័ន្ធនានា ប្រព័ន្ធ ផ្សព្វផ្សាយក្នុង និងក្រៅប្រទេស និងតាមស្ថានទូតកម្ពុជានៅក្រៅប្រទេស។

៣ – ក្រសួងព័ត៌មានត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារនៃយុទ្ធនាការ“ឆ្នាំទស្សនាកម្ពុជា ២០២៣” ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា”ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣” ដើម្បីបំផុសឱ្យសាធារណជន ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ យល់ដឹង និងចូលរួមក្នុងយុទ្ធនាការខាងលើកាន់តែផុសផុល និងទូលំទូលាយ។

៤- ក្រសួងទេសចរណ៍ត្រូវសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ រាជធានី ខេត្ត និងវិស័យឯកជន ដើម្បីរៀបចំបង្កើតឱ្យមានជាព្រឹត្តិការណ៍កម្រិតអន្តរជាតិ ជាតិ និង កម្រិតមូលដ្ឋាន ស្របតាមចក្ខុវិស័យ “មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍” និង“មួយរាជធានី ខេត្ត ក្រុង យ៉ាងតិចមួយព្រឹត្តិការណ៍” ។

៥- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ផ្សព្វផ្សាយអំពីយុទ្ធនាការនិង និមិត្តសញ្ញា “ឆ្នាំទស្សនាកម្ពុជា ២០២៣ ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា“ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ឱ្យបានកាន់តែ ទូលំទូលាយ។

៦- ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិង ក្រោយវិបត្តិជំងឺņវឹង-១៩ ត្រូវធ្វើជាអង្គភាពអន្តរស្ថាប័នសម្របសម្រួល ទាក់ទាញ និងសិក្សាផ្ទាល់ ការលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលចុះបញ្ជីទទួលស្គាល់ដោយក្រសួងទេសចរណ៍អនុញ្ញាត ឱ្យរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម៉ាយ និងព្រឹត្តិការណ៍កីឡា ជាពិសេសក្នុងការបង្កើតកម្មវិធី “យើងជាម្ចាស់ផ្ទះ” ក្រោមពាក្យស្លោក “កីឡានិងព្រឹត្តិការណ៍ទេសចរណ៍ម៉ាយ” (Sport and MICE) “1
៧- ក្រសួងទេសចរណ៍ត្រូវសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បី ខិតខំជំរុញបង្កើនភាពជាដៃគូ និងជំរុញការផ្លាស់ប្ដូរបទពិសោធទេសចរណ៍ជាមួយប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ជាពិសេសតាមរយះការរៀបចំកញ្ចប់ទស្សនកិច្ច និងផ្សព្វផ្សាយ រួមគ្នា ក្រោមប្រធានបទ “ប្រទេសពីរ គោលដៅមួយ” និង “ប្រទេសបី គោលដៅមួយ” ក៏ដូចជា សហការរៀបចំកញ្ចប់ទស្សនកិច្ចមុននិងក្រោយ

ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ទេសចរណ៍ធំៗផ្សេងទៀតរបស់កម្ពុជា។

៨- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការជាមួយនឹងក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយគោលនយោបាយទិដ្ឋាការពិសេសសម្រាប់យុទ្ធនាការ “ ឆ្នាំទស្សនាកម្ពុជា ២០២៣”។
៩- គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តបំផុសយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការ ប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការ យល់ដឹងអំពីបច្ច័យជាវិជ្ជមាននៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ាន ប៉ារាំហ្គេមដែលចូលរួមផ្សព្វផ្សាយទាក់ទាញទេសចរនៅកម្ពុជា។

១០- ក្រុមហ៊ុនអាកាសចរណ៍ជាតិ “កម្ពុជាអង្គរអ៊ែរ” ត្រូវប្រើនិមិត្តសញ្ញា “ឆ្នាំទស្សនាកម្ពុជា ២០២៣” ផ្សារភ្ជាប់ជាមួយមធ្យោបាយផ្សព្វផ្សាយរបស់ខ្លួន និងលើកទឹកចិត្តឱ្យមានការប្រើនិមិត្តសញ្ញា យុទ្ធនាការនេះនៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ហោះចូលកម្ពុជា។

99- គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវប្រើនិមិត្តសញ្ញា “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដូច មានចែងក្នុងឧបសម្ព័ន្ធនៃសារាចរនេះនៅក្នុងគ្រប់កម្មវិធី និងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនៅក្នុង ប្រទេសកម្ពុជា រួមទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

១២ – គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិស័យឯកជន និងភ្ញៀវទេសចរក្នុងការស្វែងយល់ពីអច្ឆរិយភាពជារៀងរាល់ថ្ងៃសម្រាប់ការទស្សនាកម្ពុជាឆ្នាំ២០២៣ ដើរស្របក្រោមយុទ្ធនាការទំនាក់ទំនងសាធារណះជាសារខ្លីៗ ជាអាទិ៍ (១), គ្រប់ថ្ងៃគឺជាអច្ឆរិយភាព (Every Day is a wonder), (២). គ្រប់ទេសភាពគឺជាអច្ឆរិយភាព (Every View is a wonder), (៣). គ្រប់ពេលគឺជាអច្ឆរិយភាព (Every Moment is a wonder),(៤). គ្រប់រសជាតិគឺជា អច្ឆរិយភាព (Every Flavour is a wonder), (៥). គ្រប់បទពិសោធគឺជាអច្ឆរិយភាព (Every Experience is a wonder), (៦). គ្រប់ថ្ងៃរះគឺជាអច្ឆរិយភាព (Every Sunrise is a wonder), (៧). គ្រប់ជំនួបគឺជាអច្ឆរិយភាព (Every Encounter is a wonder), (៨. គ្រប់ការស្វាគមន៍គឺ ជាអច្ឆរិយភាព (Every Welcome is a wonder), (៩). គ្រប់ប្រាសាទគឺជាអច្ឆរិយភាព (Every Temple is a wonder) (១០). គ្រប់កោះគឺជាអច្ឆរិយភាព (Every Island is a wonder)៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print