ខេត្តស្វាយរៀង:យោងតាមលោកអែមសុវណ្ណរិទ្ធអធិការនគរបាលក្រុងបាវិតបានអោយដឹងថារហូតមកដល់ម៉ោង៨យប់ថ្ងៃទី២ខែមិនាឆ្នាំ២០២៣ភ្លើងឆេះនៅអាគារមួយកន្លែងនៅជាន់ទី៤និងទី៥មិនទាន់រលត់ទាំងស្រុងនៅឡើយដោយការឆេះនេះមិនទាន់ដឹងមូលហេតុ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២ខែមិនាឆ្នាំ២០២៣ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។
សូមបញ្ជាក់ថា ក្នុងហេតុការណ៏អគ្ដីភ័យឆេះអាគារនេះក៏មានវត្តមាន លោកលឹមសៀងហេងអភិបាលក្រុង លោកអធិការ លោកអភិបាលរងក្រុងចុះមកបញ្ជារផ្ទាល់ដល់សមត្ថកិច្ចទាំងនគរបាលក្រុងកងរាជអាវុធហត្ថក្រុងនិងមានរថយន្តទឹករបសវៀតណាមមកជួយអន្តរាគមន៏បាញ់ពន្លត់ខណៈប្រើប្រាស់ទឹកអស់ជាច្រើនរថយន្តផងដែរ។
...