លោក ហ៊ុយ វណ្ណៈ ៖ «ព្រាប អុិន» ត្រូវបានកាត់ទោសប្រហារជីវិតនៅត្រពាំងក្រឡឹង ពីបទ «ក្បត់ជាតិ» ដោយសារតែបង្កបង្កើតកម្លាំងចលនាខ្មែរសេរី ប្រឆាំងរបបសង្គមរាស្ត្រនិយម

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា, «ព្រាប អុិន» ត្រូវបានកាត់ទោសប្រហារជីវិតនៅត្រពាំងក្រឡឹង ពីបទ «ក្បត់ជាតិ» ដោយសារតែបង្កបង្កើតកម្លាំងចលនាខ្មែរសេរី ប្រឆាំងរបបសង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ នៅក្រោយសន្និសីទហ្សឺណែវ។ ព្រាប អុិន ត្រូវជាក្មួយរបស់លោក អុិន តាំ ហើយការកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់ចោលនាពេលនោះ ក៏រួមមាន៖ សៅ ង៉ុយ និង ចៅ បូរី។ អ្នកខ្លះមានសំណាងជាង ព្រាប អុិន ហើយ!
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលម្អិតថា :

១/. តើប្រទេសណាមួយដែលលើកលែងអំពើក្បត់ជាតិ? ដែលសូម្បីតែប្រធានាធិបតីនៃប្រទេសនោះគេបានតាមសម្លាប់។
២/. តើប្រទេសណាមួយ អនុញ្ញាតិឱ្យមានការឃុបឃិតជាមួយបរទេស ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់? បើសូម្បីតែក្នុងការបោះឆ្នោត គេបានចោទគ្នា និងខឹងសម្បារគ្នាយ៉ាងខ្លាំងថា ឃុបឃិតជាមួយបរទេស។ សូម្បីតែពេលខ្លះ គេបន្តចោទយ៉ាងជ្រក់ជ្រិញហើយមួលបង្កាច់ថា ប្រទេសមួយ មានទំនាក់ទំនងនិងសហការលើវិស័យយោធានាជាមួយប្រទេសមួយទៀត គំរាមកំហែងដល់សន្តិសុខគេ។ តើនេះជាស្តង់ដារអ្វី? ។
សូមបញ្ជាក់ថា, ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print