ភ្នំពេញ : លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានបញ្ជាក់តាម ប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា , ចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា!
វគ្គ២ – អំពីទំនាក់ទំនងរដ្ឋបរទេស ជាមួយកម្ពុជា៖
ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងសន្តិសុខ ជាតិនេះ ក៏ត្រូវបានអ្នកវិភាគមើលឃើញថា ជាការអនុវត្តច្បាប់ ដែលជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយស្ថិតក្រោម សមត្ថកិច្ចរបស់តុលាការដែលជាអំណាចឯករាជ្យ សំដៅពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀត ការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ ក៏មិនធ្វើឱ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ ឬការទូតក្នុងទំនាក់ទំនងជាមួយរដ្ឋបរទេសណាមួយឡើយ ដោយហេុតថា ៖ (ទី១)-រដ្ឋបរទេសពុំមែនជាកម្មវត្ថុនៃការចោទប្រកាន់ណាមួយនៅក្នុងបទចោទប្រកាន់ នៅក្នុងសំណុំរឿងនេះ និង(ទី២)-មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការមិនប្រើឈ្មោះរដ្ឋបរទេសនៅក្នុង សាលក្រមរបស់តុលាការឡើយ ដើម្បីធានាការពារផលប្រយោជន៍របស់ជាតិ និងទំនាក់ទំនងល្អរវាងរដ្ឋបរទេស និងកម្ពុជាផងដែរ។ (នៅមានវគ្គបន្ត) ៕