ភ្នំពេញ៖ បុរសម្នាក់ក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធហេីយប្រពន្ធបាននាំកូនទៅស្រុកអស់រយៈពេល៣ថ្ងៃស្រាប់តែប្តីចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះសេង ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែង
កេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុកាលពី៣ថ្ងៃមុនជនរងគ្រោះបានឈ្លោះគ្នាជាមួយប្រពន្ធបន្ទាប់មកប្រពន្ធក៏បាននាំកូនតូចៗ២នាក់ទៅស្រុកកំណេីតបាត់។ លុះមកដល់វេលាកេីតហេតុប្រជាពលរដ្ឋបានឃេីញបុរសឈ្មោះសេង ចិត្រាជិះម៉ូតូមិនដឹងមកពីណាហេីយឈប់នៅខាងមុខផ្ទះចូលទៅខាងក្នុងបាត់ទៅ។
ប្រភពដដែលបានបន្តថា ដោយមានការសង្ស័យពួកគាត់ក៏ដេីរចូលទៅមេីលឃេីញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកភ្លាមនោះពួកគាត់ជាអ្នកជិតខាងនាំគ្នាជួយសង្គ្រោះដែរតែជនរងគ្រោះស្លាប់បាត់ទៅហេីយ។
បេីតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនទៀតបានឱ្យដឹងថា កាលពីព្រឹកថ្ងៃដដែលជនរងគ្រោះបានបង្ហោះសារក្នុងហ្វេស
ប៊ុកថា (បន្តិចទៀតចាំទៅមេីលសពខ្ញុំនៅក្នុងផ្ទះផង)។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ