មនុស្ស​ ៦នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ១៩នាក់ នៅទូទាំងប្រទេស​នាថ្ងៃទី​០៥​ មិនា​ ឆ្នាំ​២០២៣នេះ​ ខណៈយានយន្ត ២៤១គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យដឹងថា៖​ កម្លាំងនគរបាលទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ២៤១គ្រឿងទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៧៨គ្រឿង និងរថយន្ត ៦៣គ្រឿង​ ខណៈ​មនុស្ស​ ៦នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ១៩នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេស​នាថ្ងៃទី​០៥​ មីនានេះដែរ​។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែង​បញ្ជាក់ថា​៖​ សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៩,៨៧៣គ្រឿង ក្នុងនោះមានម៉ូតូ ១៦,៥៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៣៣៥គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ល្មើសសញ្ញា និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក អត់បណ្ណបើកបរ ទូរស័ព្ទ អាជីវកម្ម និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែក​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ​ ក៏បានកើតឡើងចំនួន ១១លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៩នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ៦៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៣១លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៦៩នាក់ របួស ៦៨៥នាក់ (របួសធ្ងន់ ៤៥១នាក់)៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print