យុវជនម្នាក់​ គ្រាន់តែខឹងម្ដាយស្ដីបន្ទោសឱ្យរឿងផឹកស្រា​ច្រើន​មិនជួយធ្វេីការ​ ដេីរទៅចង.កសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តសៀមរាប៖ យុវជនម្នាក់​ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន នៅដេីមសង្កែ​ ព្រោះតែរឿងខឹងម្ដាយស្ដីបន្ទោសឱ្យថាផឹកស្រា​ច្រើន​មិនជួយធ្វេីការ​ ទេីប​បង្កការ​ភ្ញាក់ផ្អើល​ឡើងនៅវេលាម៉ោង​ ១០​ និង៤០នាទីព្រឹក​ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅ​ចំណុចត្រពាំងឬស្សីស្រុក ក្នុងភូមិរហាល ឃុំតាសៀម​ ស្រុកស្វាយលើ ខេត្ត​សៀមរាប​។

យោងតាម​មន្រ្តីនគរបាលស្រុកស្វាយលើ​ បានឱ្យដឹងថា​សពឈ្មោះ ឈយ ឈៀ កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១ ៩៩៤ មុខរបរ កសិករ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ជនរងគ្រោះ​ បានយកខ្សែនីឡុងសម្រាប់ចងកភ្ជាប់ទៅនឹងមេឃសង្កែដែលមានកម្ពស់ ៤ម៉ែត្រពីដី ក្បែរមាត់អូរ។

បេីតាមការបំភ្លឺពីម្ដាយរបស់សពឈ្មោះ ទីង ហឿន អាយុ៥៥ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា​ បានរៀបរាប់​ថា  គាត់រស់នៅជាមួយកូនបចំនួន​ ០៣នាក់​ ទី១ឈ្មោះ ឈយ ឈៀ ភេទប្រុស (សព),

ទី២ឈ្មោះ ឈយ ឈិត ភេទប្រុស​ និងទី៣ឈ្មោះ ឈយ តុប ភេទស្រី  បាននាំគ្នាទៅដេកស៊ីឈ្នួលកាប់ដើមដំឡូងមីរបស់ឈ្មោះ ដូរ នៅចំណុចត្រពាំងឬស្សីស្រុក អស់រយៈពេល៣ថ្ងៃមកហើយ។ ប៉ុន្តែ​កូនប្រុសរបស់ខ្លួនឈ្មោះ ឈយ ឈៀ មិនជួយកាប់ទេ គិតតែពីផឹកស្រាមិនហូបបាយទឹកលុះមកដល់ថ្ងៃទី៤ខែមីនា ម៉ោងប្រហែល៩ គាត់ឃើញកូនដេកនៅលើខ្ទម មិនធ្វើការ ក៏បានស្ដីបន្ទោសឱ្យ។​ លឺគាត់ស្តីបន្ទោសជនរងគ្រោះបានងើបមកផឹកទឹក ហើយចុះពីខ្ទមដើទៅទិសខាងជើង តែគាត់មិនបានចាប់អារម្មណ៍ទេក៏បានចុះទៅកាប់ដើមដំឡូងវិញ​ លុះពេលល្ងាចមិនឃើញកូនត្រឡប់មកវិញ ក៏ស្មានតែកូនរបស់ខ្លូនដើទៅផ្ទះមុន ក៏បានទូរសព្ទសួរ តែមិនលើកសោះ ហើយក៏បានទូរសព្ទទៅសួរអ្នកផ្ទះ តែអ្នកនៅផ្ទះថាមិនឃើញក៏នាំគ្នាដើរកតែរកមិន ឃើញ ។ 

ប្រភព​ដដែល​បន្តថា​ លុះស្អែកឡើងថ្ងៃទី៥ ខែមីនានេះ​ គាត់ក៏បាននាំកូនៗនិងអ្នកដែលនៅខ្ទមក្បែរដើរកបន្តទៀត រហូតដល់ម៉ោងកេីតហេតុខាងលេីនេះ គាត់បានឱ្យកូនប្រុសរបស់គាត់ឈ្មោះ ឈយ ឈិត ទូរស័ព្ទរកស្រាប់តែលឺសំឡេងរោទិ៍ចេញពីក្នុងព្រៃ ភ្លាមនោះ​ក៏នាំគ្នាដេីរចូលទៅមើលក៏បានឃើញកូនប្រុសរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន​ឱ្យ​ចុះត្រួតពិនិត្យ​សាកសព​តែម្តង​។ 

គូសបញ្ជាក់ថា​ យោងតាម​មន្ត្រី​ជំនាញ​ផ្នែក​កោសល្យវិច័យ​ ក្រោយពិនិត្យសព ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ​ករណីឃាតកម្មនោះឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print