អាក់ខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna ចុះផ្សាយព័ត៌មានមិនពិត បំផ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់

ចែករំលែក៖

ភ្នំពេញ : យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងអាក់ខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា “លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម:(ផ្លូវសហព័ន្ធរុស្សុីបត់ក្រោមស្ពានមកព្រលានយន្តហោះ)កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…”  ជាការចុះផ្សាយព័ត៌មានមិនពិត បំផ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូម៉ាក់…. ពាក់ផ្លាកលេខ… ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅតែបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឈបានធ្វើការឃាត់ និងពិន័យតាមច្បាប់។ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ។

...

ជាមួយគ្នានេះ បុរសល្មើសខាងលើគាត់ជាអ្នកបើកបរល្មើសច្បាប់ ដោយបានបេីកបរល្មេីសភ្លេីងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនឹងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាថមើលងាយ គំរាមកំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក។ តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ គឺក្នុងគោលបំណងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ជាពិសេសចូលរួមការពារអាយុជីវិត​ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ​ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វេីការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្តនិងធ្វេីការផាកពិន័យនោះទេ៕ ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print