ភ្នំពេញ : នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តបតាមការអញ្ជើញរបស់ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និង ជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី ០៣-០៥ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម ។ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាង ប្រទេសទាំងពីរក្នុងឆ្នាំ២០២២ កន្លងទៅ ដែលក៏ជាឆ្នាំខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដោយបានចាត់តាំង និងរៀបចំសកម្មភាពមួយចំនួន រួមមាន សិល្បៈ កីឡា និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ដើម្បីអបអរខួបនៃទំនាក់ទំនងដ៏មានអត្ថន័យនេះ ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលប្រទេសទាំងពីរ សម្រេចបាននៅក្នុងដំណើរការស្ដារសេដ្ឋកិច្ចសង្គម បន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញក្រោយពីបញ្ហា ជំងឺកូវីដ-១៩ បានធូរស្រាល ។ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានអបអរសាទរចំពោះជោគជ័យដ៏ ត្រចះត្រចង់នូវការប្រារព្ធព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាពិសេសដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងមហា សន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖