Update ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឃាតកបាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែជាបណ្តោះអាសន្នពីបទឃាតកម្ម

ចែករំលែក៖

ភ្នំពេញ ៖ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទជាឃាតកបាញ់សម្លាប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទិននឹងជនរងគ្រោះ ព្រមទាំងពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីកួរស្រូវ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទ ឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេរថយន្ត ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ទនាគារនៅខេត្តព្រះសីហនុ១០ឆ្នាំ ពាក់ពន្ធករណីប្រើដំថ្មវាយសម្លាប់មនុស្ស ហើយក៏ទើបនឹងចេញពីពន្ធនាគារព្រៃសជាង២ ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន”ជាប់គុក២ឆ្នាំ”។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ៣៤ឆ្នាំ មុខរបរសាឡន នាងធ្លាប់មានប្ដីទី១ មានកូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំហើយ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅជាមួយគ្នាបានរយៈពេលប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ខែគិតមកដល់ថ្ងៃដែលត្រូវប្ដីបាញ់សម្លាប់ ។

ជនដៃដល់បានឆ្លើយសារភាពនៅចំពោះសមត្តកិច្ចថា អំពើឃាតកម្មនោះគឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ដែលជនរងគ្រោះមានខ្លួនជាប្តីហើយនៅលួចទាក់ទងជាមួយប្រុសផ្សេងទៀត ។ ប៉ុន្តែនេះជាចម្លើយរវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ ជាក់ស្តែងជនសង្ស័យជាមនុស្សជោកជាំទៅដោយគ្រឿងញៀន និយាយលែងដឹងខុសត្រូវ ។ ក្រោយបាញ់សម្លាប់ជនរងគ្រោះរួចហើយ រូបគេ បានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងមកនោះ ។ ក្រោយពេលចូលសារភាពសមត្តកិច្ចក៏បានទៅឆែកឆេរផ្ទះជនសង្ស័យរកឃើញថ្នាំញៀនជាង២គីឡូក្រាម រីឯអាវុធខ្លីដែលជននេះបានយកមកប្រើប្រាស់បាញ់សម្លាប់ប្រពន្ធ គឺទិញមកពីព្រំដែនកម្ពុជា-ថៃ ។
សូមជម្រាបថា ៖ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ជនដៃដល់ជាឃាតកបាញ់សម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅព្រៃផ្សៃនោះ ម្តងនេះអាចជាប់គុកក្បែរមួយជីវិត ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print